ព័ត៌មាន

ព័ត៌មាន

លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

អតិថិជនជាទីគោរព! ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល និងអនុលោមតាមសេចក្តីណែនាំនានា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ ០២៣ ៩៨០​ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។
អានបន្ត

ធ្វើដំណើរដោយភាពឆ្លាតវៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយបណ្ណវីសាពហុរូបិយប័ណ្ណ!

ធ្វើដំណើរដោយភាពឆ្លាតវៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយបណ្ណវីសាពហុរូបិយប័ណ្ណ! តើលោកអ្នកកំពុងរៀបចំគម្រោងដើរកម្សាន្តមែនទេ? កុំភ្លេចយកបណ្ណវីសាពហុរូបិយប័ណ្ណរបស់ធនាគារ ធនាគារ អេស ប៊ី អាយ លី ហូរ ទៅជាមួយ ដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យដែលមិនធ្លាប់មាន! ✨ អត្ថប្រយោជន៍ពិសេសៗរួមមាន៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ១% ឬរហូតដល់ ៥០ដុល្លារអាមេរិក ពីការចំណាយលើការកក់សំបុត្រយន្តហោះ សណ្ឋាគារ និងហាងទំនិញរួចពន្ធ (Duty-free)។ ទទួលបានធានារ៉ាប់រងពេលធ្វើដំណើររហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។ ទទួលបានស៊ីមកាតដែលមានទិន្នន័យ១៥GB ចំនួន ៣ រាល់ពេលលោកអ្នកកក់សំបុត្រយន្តហោះ។ ទទួលបានសំបុត្រយន្តហោះដែលមានតម្លៃរហូតដល់ ៤០០ ដុល្លារអាមេរិកភ្លាមៗ រាល់ការចំណាយនៅបរទេសចាប់ពី ៥០.០០០ ដុល្លារអាមេរិក។។ ⏳ប្រញាប់ឡើង! ការផ្តល់ជូននេះមានកំណត់ លក្ខខណ្ឌសម្រាប់ការផ្កល់ជូន រយៈពេល៖ ចាប់ផ្តើមពី ថ្ងៃទី០១ ខែមីនា រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។ សិទ្ធិចូលរួម៖ ផ្តល់ជូនសម្រាប់អតិថិជនចាស់ដែលប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណប្លាស្ទិកសម្រាប់ការចំណាយនៅហាងផ្ទាល់ ឬតាមអនឡាញតែប៉ុណ្ណោះ។ ផ្តល់ជូនសម្រាប់អតិថិជនថ្មីចំនួន ២,០០០ នាក់ដំបូងដែលប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណប្លាស្ទិកសម្រាប់ការចំណាយនៅហាងផ្ទាល់ ឬតាមអនឡាញតែប៉ុណ្ណោះ។ ព័ត៌មានលម្អិតអំពីការផ្កល់ជូន៖ ទទួលបានទឹកប្រាក់ត្រឡប់មកវិញ […]

អានបន្ត

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌របស់ខ្លួន តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌ នៅដើមឆ្នាំ ២០២៦នេះ តាមរយៈការចូលរួម​​ជាមួយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ បានប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ដែលជាកាដូនៃសេចក្តី​ស្រលាញ់ចេញពីបេះដូង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលមាន​​ចំនួន​អ្នក​ចូល​រួមបរិច្ចាគ​ឈាម​ប្រមាណជិត ៥៤៥​នាក់ រួមមានគណៈគ្រប់គ្រង បុគ្គលិកគ្រប់​ជាន់ថ្នាក់ និងអតិថិជន របស់ធនាគារ អេស ប៊ី អាយ លី ហួរ ព្រមទាំងសាធារណជនជាច្រើនកុះករផងដែរ ។ នៅក្នុងឱកាសនោះផងដែរ លោក ម៉ៅ ប៉ូឡូ អគ្គនាយករង ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ “ការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលបុគ្គលិក ធនាគារ អេស ប៊ី អាយ លី ហួរ និងសប្បុរសជនទាំងអស់ បានលះបង់ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកជំងឺ និងពង្រឹងស្មារតីមនុស្សធម៌ក្នុងសង្គមជាតិ”។ លោកអគ្គនាយករងបានបន្ថែមទៀតថា៖ “ខ្ញុំសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមឱ្យបានច្រើនកុះករជារៀងរាល់ថ្ងៃ មិនមែនតែនៅថ្ងៃទីវានៃក្តីស្រលាញ់ ១៤ កុម្ភៈ នេះទេ”។” ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណង​ជួយជន​​រង​គ្រោះ​​ដែលកំពុងមានតម្រូវការឈាម [...]
អានបន្ត

រាល់ការចំណាយតាមរយៈបណ្ណវីសាយ៉ាងតិច $100 នឹងទទួលបានការបញ្ចុះតម្លៃ$8 ភ្លាមៗ

  🛍រិករាយជាមួយការប្រើបណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ដើម្បីទទួលបានការបញ្ចុះតម្លៃ$8​ ភ្លាមៗ រាល់ការចំណាយតាមរយៈបណ្ណវីសារបស់លោកអ្នកយ៉ាងតិច $100 នឹងទទួលបានការបញ្ចុះតម្លៃ$8 ភ្លាមៗ នៅពេលទិញទំនិញនៅហាងល្បីៗ។ 👉 កុំបង្អង់យូរ! កាន់បណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងដៃដើម្បីទទួលបាន អត្ថប្រយោជន៍លើសគេ។ 🌐 ព័ត៌មានបន្ថែមអំពីការផ្សព្វផ្សាយ https://www.visa.com.kh/en_kh/visa-offers-and-perks/   *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ➡️ ព័ត៌មានបន្ថែម 📞 Tel: (+855)23 980 888 / 093 671 111

អានបន្ត

រីករាយជាមួយ Starbucks កែវធំ ជាមួយតម្លៃកែវតូច!

  រីករាយជាមួយ Starbucks កែវធំ ជាមួយតម្លៃកែវតូច! ទទួលបានការដំឡើងទំហំកែវ (Upsize) ដោយឥតគិតថ្លៃ ភ្លាមៗ រាល់ពេលទូទាត់ជាមួយ បណ្ណវីសាផ្លាទីនៀម របស់ធនាគារ អេស ប៊ី អាយ លី ហួរ! ទីតាំង៖ នៅហាងកាហ្វេ STARBUCKS ទាំង ៣០ សាខា។ សុពលភាព៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។ កាន់បណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងដៃរបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជារៀងរាល់ថ្ងៃ! ព័ត៌មានបន្ថែមអំពីការផ្សព្វផ្សាយ: https://tinyurl.com/ypdjskw2 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

អានបន្ត

រីករាយជាមួយការសន្សំសំចៃសរុបរហូតដល់ SGD 170 សម្រាប់ការធ្វើដំណើរ និងការទទួលទានអាហារក្នុងប្រទេសសិង្ហបុរី

  រៀបចំដំណើរកម្សាន្តទៅសិង្ហបុរីមែនទេ?🇸🇬 កុំភ្លេចយកបណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ ទៅជាមួយ! ចំណាយត្រឹមតែ SGD 1 ដើម្បីទិញ Grab Travel Pass រួចរីករាយជាមួយការសន្សំសំចៃសរុបរហូតដល់ SGD 170 សម្រាប់ការធ្វើដំណើរ និងការទទួលទានអាហារក្នុងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ✨ ការផ្ដល់ជូនពិសេសរួមមាន៖ 🎁 ទទួលបានបណ្ណទឹកប្រាក់បន្ថែម រហូតដល់ SGD 50 ពីបណ្ណវីសា ធនាគារ អេស ប៊ី អាយ លី ហួរ។ 🍱 ទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% លើការធ្វើដំណើរ និងការញ៉ាំអាហារតាមរយៈកម្មវិធី Grab។ ងាយៗដើម្បីទទួលបានការផ្ដល់ជូននេះ៖ ១. ទាញយកកម្មវិធី Grab រួចចូលទៅកាន់ផ្នែក Account > Subscription។ […]

អានបន្ត