• ទំព័រដើម
  • New Branch

ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា ៧ មករា បានចាប់ផ្តើមបើកដំណើរការជាផ្លូវការដែលមានទីតាំងស្ថិតនៅតំបន់ពាណិជ្ជកម្ម

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខា ៧ មករា បានប្រារព្ធពិធីសូត្រមន្តតាមរបៀបប្រពៃណីខ្មែរ បើកសម្ភោធសាខា ៧ មករា ជាផ្លូវការ ដើម្បីផ្តល់សេវាកម្មធនាគារជូនអតិថិជន ចាប់ពីពេលនេះតទៅ។អគារសាខា ៧ មករា នេះគឺស្ថិតនៅលើអគារលេខ២១៩ ផ្លូវ១២៨ កែង១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខា ៧ បានទទួលអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅខែកុម្ភះ ឆ្នាំ២០២១ថ្មីនេះផងដែរ។

គួរបញ្ជាក់ផងដែរថាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខា៧មករា គឺជាសាខាដែលមានទីតាំងប្រកបដោយសក្តានុពលខ្ពស់ហ៊ុំព័ទ្ធទៅដោយអាគារពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងឯកជន ស្ថានទូតនានា ព្រមទាំងផ្សារទំនើបៗមួយចំនួនផងដែរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខា៧មករា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតំរូវការជូនអតិថិជននូវសេវាកម្មធនាគារផ្សេងៗ និងការផ្តល់ប្រឹក្សាអំពីតំរូវការផលិតផលកម្ចី ឬផលិតផលប្រាក់សន្សំ ដែលប្រកបដោយសេចក្តីទុកចិត្តបំផុត។

សម្រាប់សេវាកម្មលំអិតសូមធ្វើការទំនាក់ទំនងមកកាន់ លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា។

លេខទូរស័ព្ទ៖ (+៨៥៥) ១២ ២១១ ៦១៥ អ៊ីម៉ែល៖ vanchanbopha@sbilhbank.com.kh