រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខាចំការមន បានប្រារព្ធពិធីសូត្រមន្តតាមរបៀបប្រពៃណីខ្មែរ បើកសម្ភោធសាខាចំការមនជាផ្លូវការ ដើម្បីផ្តល់សេវាកម្មធនាគារជូនអតិថិជន ចាប់ពីពេលនេះតទៅ។
អគារសាខាចំការមននេះគឺស្ថិតនៅលើអគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខាចំការមន បានទទួលអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅខែកុម្ភះ ឆ្នាំ២០២១ថ្មីនេះផងដែរ។
គួរបញ្ជាក់ផងដែរថាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខាចំការមន គឺជាសាខាដែលមានទីតាំងប្រកបដោយសក្តានុពលខ្ពស់ហ៊ុំព័ទ្ធទៅដោយអាគារពាណិជ្ជកម្ម ស្ថាប័នរដ្ឋ និងឯកជន ស្ថានទូតនានា ព្រមទាំងផ្សារទំនើបៗមួយចំនួនផងដែរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក សាខាចំការមន បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញតំរូវការជូនអតិថិជននូវសេវាកម្មធនាគារផ្សេងៗ និងការផ្តល់ប្រឹក្សាអំពីតំរូវការផលិតផលកម្ចី ឬផលិតផលប្រាក់សន្សំ ដែលប្រកបដោយសេចក្តីទុកចិត្តបំផុត។
សម្រាប់សេវាកម្មលំអិតសូមធ្វើការទំនាក់ទំនងមកកាន់ លោកស្រី ហ៊ាង បូតេ ប្រធានសាខាចំការមន។
លេខទូរស័ព្ទ៖ (+៨៥៥) ១២ ៦០០ ៤៣៣ អ៊ីម៉ែល៖ [email protected]