ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណវីសាពហុរូបិយប័ណ្ណដំបូងគេ និងមានតែមានមួយគត់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នេះ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក Shuzo Shikata ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក អ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាល ឧកញ៉ា លី សុភាព ជាសមាជិក ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក លោក ជា ផល្លារិន អគ្គនាយក នៃធនាគារ និងលោក Jody Aldridge ជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន ប្រចាំនៅ Visa Cross Border Solutions។
ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់នៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ និងទិញទំនិញ ដូចអ្នកក្នុងស្រុក ពិតជាងាយស្រួល ចំណេញច្រើនជាងមុន និងមានភាព វ័យឆ្លាតជាងមុន។
ការដាក់ដំណើរការបណ្ណវីសាពហុរូបិយប័ណ្ណថ្មីនេះ បង្ហាញពីសមិទ្ធផល ដ៏សំខាន់ របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងការអភិវឌ្ឍជាបន្តបន្ទាប់ នៃដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការ និងបែបផែននៃ ការរស់នៅទំនើបរបស់អតិថិជនផងដែរ។
#SBILYHOURBANK #visa #visamulticurrencycard #firstincambodia #VisaCards