• ទំព័រដើម
  • ព័ត៌មាន

ព័ត៌មាន

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”!
សិក្ខាសាលាដ៏សំខាន់នេះបានផ្តោតលើ លទ្ធផលសម្រេចបានសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់ឆមាសទី២ ឆ្នាំ២០២៤នាពេលខាងមុខនេះ។ លើសពីនេះទៀត បុគ្គលិកទាំងអស់បានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ដោយធានាបាននូវការខិតខំប្រឹងប្រែង រួមគ្នាឆ្ពោះទៅរកភាពជោគជ័យដែលលើសពីការរំពឹងទុក។ សិក្ខាសាលានេះមិនមែនផ្តោតតែទៅលើសកម្មភាពអាជីវកម្មតែមួយមុខនោះទេ គឺក្នុងគោលបំណងពង្រឹងការងារជាក្រុម តាមរយៈបុគ្គលិកទាំងអស់ ចូលរួមក្នុងសកម្មភាពកីឡាដោយដើរ និងរត់ជាក្រុម និងបង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។