ព័ត៌មាន

ធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ

សេចក្តីជូនដំណឹង

អតិថិជនទាំងអស់ជាទីគោរព!

ធនាគារ អេស ប៊ី អាយ លី ហួរ ម.កសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនមេត្តាជ្រាបថាធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ ចាប់ពី ម៉ោង១០:០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥រហូតដល់ ម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

ដូចនេះរាល់ប្រតិបត្តិការរបស់លោកអ្នកក្នុងអំឡុងពេលនេះនឹងអាចជួបប្រទះភាពរអាក់រអួលជាបន្តបន្ទាប់នៃប្រព័ន្ធសេវាធនាគារដែលរួមមាន សេវា អេធីអឹម/ស៊ីឌីអឹម ធនាគារចល័ត និងសេវាបណ្ណរបស់ធនាគារ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការជំនួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈ
បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តេឡេក្រាមនិងប្រព័ន្ធទូរសព្ទលេខ 023 980 888 / 093 671 111 លើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។

សូមអរគុណចំពោះការគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក!