ផ្ទេរប្រាក់ក្នុងប្រទេស
ការផ្ទេរប្រាក់ក្នុងស្រុក អត្ថប្រយោជន៍នៃការប្រើប្រាស់សេវា «ផ្ទេរប្រាក់ក្នុងប្រទេស» ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ គឺមានភាពងាយស្រួល សេវារហ័ស ជឿទុកចិត្ត និងមានសុវត្ថិភាព។ ធនាគារបានសហការជាមួយធនាគារទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យផ្ទេរប្រាក់ពីគណនីរបស់អ្នកក្នុងធនាគារ អេស ប៊ី អាយ លី ហួរ ទៅកាន់ធនាគារផ្សេងទៀតទូទាំងប្រទេស។ ចំពោះការផ្ទេរប្រាក់ចេញ គឺជាការផ្ទេរប្រាក់ដែលធ្វើឡើងដោយអ្នកផ្ទេរប្រាក់ ទៅកាន់អ្នកទទួលផល ដែលមានគណនីជាមួយធនាគារមួយផ្សេងទៀត ហើយការផ្ទេរប្រាក់ចូល គឺជាការផ្ទេរប្រាក់ពីអ្នកផ្ទេរប្រាក់នៅធនាគារផ្សេង មកគណនីអ្នកទទួលផលនៅធនាគារអេស ប៊ី អាយ លី ហួរ។ នាពេលបច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ធនាគារអេស ប៊ី អាយ លី ហួរ ឬ តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរក្នុងទូរសព្ទដៃរបស់លោកអ្នក។ ជាមួយការផ្ទេរប្រាក់តាមរយៈទូរសព្ទដៃនៅពេលនេះគឺមានភាពងាយស្រួល រហ័ស ហើយលោកអ្នកទៅកាន់ធនាគារក្នុងស្រុកភ្លាមៗ។ ដើម្បីទាញយកទម្រង់បែបបទ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ ពាក្យស្នើសុំការផ្ទេរប្រាក់ក្នុងស្រុក (សូមទាញយកឯកសារ) ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់-ចេញ (សូមទាញយកឯកសារ) [...]
អានបន្ត