ការផ្ទេរប្រាក់

ផ្ទេរប្រាក់ក្នុងប្រទេស

ការផ្ទេរប្រាក់ក្នុងស្រុក អត្ថប្រយោជន៍នៃការប្រើប្រាស់សេវា «ផ្ទេរប្រាក់ក្នុងប្រទេស» ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ គឺមានភាពងាយស្រួល សេវារហ័ស ជឿទុកចិត្ត និងមានសុវត្ថិភាព។ ធនាគារបានសហការជាមួយធនាគារទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យផ្ទេរប្រាក់ពីគណនីរបស់អ្នកក្នុងធនាគារ អេស ប៊ី អាយ លី ហួរ ទៅកាន់ធនាគារផ្សេងទៀតទូទាំងប្រទេស។ ចំពោះការផ្ទេរប្រាក់ចេញ គឺជាការផ្ទេរប្រាក់ដែលធ្វើឡើងដោយអ្នកផ្ទេរប្រាក់ ទៅកាន់អ្នកទទួលផល ដែលមានគណនីជាមួយធនាគារមួយផ្សេងទៀត ហើយការផ្ទេរប្រាក់ចូល គឺជាការផ្ទេរប្រាក់ពីអ្នកផ្ទេរប្រាក់នៅធនាគារផ្សេង មកគណនីអ្នកទទួលផលនៅធនាគារអេស ប៊ី អាយ លី ហួរ។ នាពេលបច្ចុប្បន្ននេះ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ចេញបានតាមរយៈបញ្ជរបេទ្បា ធនាគារអេស ប៊ី អាយ លី ហួរ ឬ តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរក្នុងទូរសព្ទដៃរបស់លោកអ្នក។ ជាមួយការផ្ទេរប្រាក់តាមរយៈទូរសព្ទដៃនៅពេលនេះគឺមានភាពងាយស្រួល រហ័ស ហើយលោកអ្នកទៅកាន់ធនាគារក្នុងស្រុកភ្លាមៗ។ ដើម្បីទាញយកទម្រង់បែបបទ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ ពាក្យស្នើសុំការផ្ទេរប្រាក់ក្នុងស្រុក (សូមទាញយកឯកសារ) ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់-ចេញ (សូមទាញយកឯកសារ) [...]
អានបន្ត

សេវាផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស ជាមួយធនាគារ អេស ប៊ី​ អាយ លី ហួរ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស ជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។ ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹង​ត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើន នៅជុំវិញពិភពលោក ។ ព័ត៌មានលំអិតនៃការផ្ទេរប្រាក់តាមប្រព័ន្ធស្វីសមានដូចខាងក្រោម៖ ស្វីសកូតរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ៖ SBHRKHPP ។ នាពេលបច្ចុប្បន្ននេះ អ្នកអាចធ្វើការផ្ទេរប្រាក់ចេញ បានតាមរយៈបញ្ជរបេទ្បា ឬតាមរយៈកម្មវីធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដែលនៅពេលនេះគឺមានភាពងាយស្រួល រហ័ស និង​មានសុវត្ថិភាព ហើយអ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារទទួលនៅក្រៅប្រទេសបានភ្លាមៗ។ ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។ ការផ្ទេរប្រាក់នៅពេលនេះ លោកអ្នកអាចផ្ទេរប្រាក់ទៅជុំវិញពិភពលោក៖ [...]
អានបន្ត

សេវាផ្ទេរប្រាក់តាមប្រព័ន្ធរីបផល

ការផ្ទេរប្រាក់តាមប្រព័ន្ធរីបផល ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរីបផល គឺជាប្រព័ន្ធផ្ទេរប្រាក់រហ័ស និងទូទាត់ភ្លាមៗ ដែលរួមមានទាំងការដោះដូររូបិយប័ណ្ណ និងបណ្តាញផ្ទេរប្រាក់ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Ripple Labs Inc។ វាត្រូវបានបង្កើតឡើងដោយប្រព័ន្ធចែកចាយ open-source protocol និងនាំយកមកនូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដ៏ទំនើបរបស់ Block-chain ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ និងការទូទាត់ភ្លាមៗ ហើយតម្លៃសេវាទូទាត់នៃប្រតិបត្តិការស្ទើតែឥតគិតថ្លៃ ។ ជាមួយនឹងសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់រីបផល (Ripple)​ ពីធនាគា អេស ប៊ី អាយ លី ហួរ ម.ក អ្នកនឹងទទួលបានបទពិសោធន៍ថ្មីប្រកបដោយសុវត្ថិភាពខ្ពស់​ រហ័សទាន់ចិត្តជាមួយថ្លៃសេវាទាបបំផុត។ ទឹកប្រាក់របស់អ្នកនឹងត្រូវផ្ទេរទៅដោយផ្ទាល់ទៅក្នុងគណនីធនាគារបស់អ្នកទទួលផលត្រឹមរយៈពេលតិចជាងមួយម៉ោងតែប៉ុណ្ណោះ។ សំរាប់ព័ត៌មានបន្ថែមអំពីការផ្ទេរប្រាក់​តារយៈ រីបផល (Ripple)​ សូមពិនិត្យមើលតារាងខាងក្រោម៖ ស្វីសកូដ (Swift Code) សំគាល់ធនាគារអេស ប៊ី អាយ លី ហួរ ម.ក គឺ SBHRKHPP ចំពោះការផ្ទេរប្រាក់នៅពេលនេះ គឺលោកអាចផ្ទេរប្រាក់ចេញបាន ជារូបិយប័ណ្ណវៀតណាមដុង  និង ដុល្លារ​ទៅប្រទេសវៀតណាមតែប៉ុណ្ណោះ។ ការផ្ទេរប្រាក់ចេញតាមប្រព័ន្ធរីបផល (Ripple) រូបិយប័ណ្ណ ចំនួនទឹកប្រាក់ កម្រៃសេវា [...]
អានបន្ត

សេវាទូទាត់រហ័ស

សេវាទូទាត់រហ័ស សេវាទូទាត់រហ័ស គឺជាប្រព័ន្ធទូទាត់ប្រាក់ក្នុងស្រុក​ដែល​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ប្រតិបត្តិការ​ប្រាក់​រៀល​បាន​យ៉ាង​លឿន​ ​និង​ងាយស្រួល​ ​ក្នុង​តម្លៃ​ទាប​។​ អត្ថប្រយោជន៍នៃការប្រើប្រាស់​ប្រព័ន្ធ​ “សេវាទូទាត់រហ័ស”​ គឺងាយស្រួលលឿនប្រសិទ្ធភាព និងអាចជឿជាក់បាន។ ជាពិសេស អ្នកអាចទទួលបានថវិកាភ្លាមៗ។ ប្រភេទនៃការផ្ញើរ រូបិយប័ណ្ណ ចំនួនទឹកប្រាក់ កម្រៃសេវា ផ្ញើចូល រៀល មិនកំណត់ ឥតគិតថ្លៃ ផ្ញើចេញ រៀល ០ - ៤លាន ៤,០០០ រៀល ៤,០០០,០០១ - ២០ លាន ៨,០០០ រៀល ២០,០០០,០០១ - ៤០ លាន ១២,០០០ សេវាទួទាត់រហ័ស មិនប្រើប្រាស់សំរាប់បង់ពន្ធបានទេ។ ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការគឺ៤០លានរៀន ដើម្បីទាញយកទម្រង់បែបបទ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ ទម្រង់បែបបទសេវាទូទាត់រហ័ស ទម្រង់បែបបទកែប្រែ/លុបចោល ឈ្មោះធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុដែលជាសមាជិក សេវាទូទាត់រហ័ស គឺជាប្រព័ន្ធទូទាត់ប្រាក់ក្នុងស្រុក​ដែល​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ប្រតិបត្តិការ​ប្រាក់​រៀល​បាន​យ៉ាង​លឿន​ ​និង​ងាយស្រួល​ ​ក្នុង​តម្លៃ​ទាប​។​ អត្ថប្រយោជន៍នៃការប្រើប្រាស់​ប្រព័ន្ធ​ “សេវាទូទាត់រហ័ស”​ គឺងាយស្រួលលឿនប្រសិទ្ធភាព [...]
អានបន្ត

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈ​រដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អតិថិជនអាចធ្វើការបង់ប្រាក់នៅតាមបញ្ជរបេឡានៃគ្រប់សាខាទាំងអស់របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក។ លក្ខណៈផលិតផល បរិយាយ រូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារ ចំនួនទឹកប្រាក់ទូទាត់ក្នុងមួយថ្ងៃ មិនកំណត់ ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់       ទូទាត់នៅការិយាល័យ ធនាគារ អេស ប៊ី អាយ លី ហួរ ចំនួនទឹកប្រាក់ក្នុង១ប្រតិបត្តិការ កម្រៃសេវា KHR USD KHR USD ១ - ២ លាន ១ - [...]
អានបន្ត