
លោក ជា ផល្លារិន
អគ្គនាយក
លោក ជា ផល្លារិន ត្រូវបានតែងតាំងជា អគ្គនាយកថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
មុនពេលនឹងចូលរួមបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ម.ក លោក ផល្លារិន បានបម្រើការជាអគ្គនាយកជាង ២០ ឆ្នាំ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។
លើសពីនេះទៅទៀត លោកក៏ធ្លាប់បានបំពេញ តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថែមទាំងជាសមាជិក នៃក្រុមប្រឹក្សាភិបាលនៅក្នុងស្ថាប័នផ្សេងៗ ដូចជាធនាគារ អភិវឌ្ឍន៍ជនបទ និងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)ផងដែរ។
លោក ផល្លារិន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ UTARA នៃប្រទេសម៉ាឡេស៊ី បន្ទាប់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកសេដ្ឋកិច្ចកសិកម្មនៅវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅភ្នំពេញ។
ជាមួយនឹងសមិទ្ធផល និងកំណត់ត្រាការងារជាច្រើន ក្នុងនាមជាក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ ទៅលើការដឹកនាំដែលមានវិសាលភាព និងបទពិសោធន៍ ជាច្រើនជាង ២៥ ឆ្នាំ មកនេះរបស់លោក ពួកយើងមានទំនុកចិត្តថា លោក ផល្លារិន នឹងបន្តដឹកនាំធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ នៅពេលខាងមុខជាមិនខាន។

លោក ម៉ៅ ប៉ូឡូ
អគ្គនាយករង
លោក ម៉ៅ ប៉ូឡូ បានចូលបំរើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអ៊ិលស៊ី តួនាទីជា អគ្គនាយករង និងជានាយកប្រតិបត្តិហា និភ័យ ចាប់តាំងពីឆ្នាំ២០១២។ គាត់គឺជានិស្សិតអាហារូបករណ៍ដែល បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៩ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ទាប់មកនៅឆ្នាំ២០០៤ គាត់បាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងទូទៅ ពីសាកល វិទ្យាល័យប្រេសស្តុន នៅសហរដ្ឋអាមេរិក (ជាមហាវិទ្យាល័យពាណិជ្ជ សាស្ត្រ និងគ្រប់គ្រងរដ្ឋបាល) ដែលទទួលស្គាល់ដោយរដ្ឋ Wyoming សហរដ្ឋអាមេរិច។ គាត់មានបទពិសោធន៍ជិត ២០ឆ្នាំ ក្នុងការគ្រប់គ្រង រដ្ឋបាល គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងផលប័ត្រឥណទាន ទាំងនៅក្នុងអង្គការអន្តរជាតិធំៗ និង គ្រឹះស្ថានធនាគារ ដូចជាធនាគារ ANZ Royal ជាដើម។ ក្នុងអាជីពការងារជាមួយធនាគារ ANZ Royal គាត់ធ្លាប់ធ្វើជា ប្រធានគ្រប់គ្រងហានិភ័យឥណទាន ដែលមានសិទ្ធិ អនុម័តសំណើឥណទានរបស់អតិថិជនក្នុងមួយនាក់រហូតដល់ទៅ ទឹក ប្រាក់ ២លាន ដុល្លារអាមេរិក មុនពេលដែលគាត់ត្រូវបានតំឡើងឋានៈជា នាយកឥណទានបុគ្គល ដែលគ្រប់គ្រងឥណទានគេហដ្ឋាន និងឥណ ទានអាជីវកម្មខ្នាតតូច-មធ្យមរបស់ធនាគារទាំងមូលក្នុងប្រទេសកម្ពុជា។

លោក ឡយ សារ៉េត FCMA, CGMA, Chartered Banker
អគ្គនាយករង
លោក ឡយ សារ៉េត មានបទពិសោធន៍ជាង១៨ឆ្នាំ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អង្គការអន្តរជាតិ និងក្នុងវិស័យអប់រំ។ លោកបានត្រឡប់ចូលបម្រើការងារឡើងវិញជាមួយ ធនាគារ អេស ប៊ី អាយ លី ហួរ ភីអិលស៊ី ជានាយកប្រតិបត្តិអាជីវកម្ម នៅខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបន្ទាប់មកត្រូវបានតែងតាំងជា អគ្គនាយករង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។
មុនពេលចូលបម្រើការងារជាថ្មីនៅ ធនាគារ អេស ប៊ី អាយ លី ហួរ ភីអិលស៊ី លោក ឡយ សារ៉េត ធ្លាប់កាន់តូនាទីជានាយកប្រតិបត្តិជាន់ខ្ពស់នៅធនាគារប្រៃសណីយ៍កម្ពុជា ធនាគារ ANZ រ៉ូយ៉ាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងអង្គការ UNDP។ លោកក៏បានចូលរួមចំណែកក្នុងវិស័យអប់រំ តាមរយៈការកាន់តួនាទីជាអ្នកដឹកនាំនៅសាលាអន្តរជាតិភ្នំពេញ (ISPP)។
លោក សារ៉េត គឺជា Fellow Chartered Management Accountant (FCMA) និង Chartered Global Management Accountant (CGMA) ដែលទទួលស្គាល់រួមគ្នាដោយវិទ្យាស្ថាន Chartered Institute of Management Accountants (CIMA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និង the American Institute of Certified Public Accountants (AICPA)។ លោកក៏ជា Chartered Banker ដែលផ្តល់ការទទួលស្គាល់រួមគ្នាដោយវិទ្យាស្ថាន Chartered Banker Institute (CBI) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។ លើសពីនេះ គាត់គឺជា Certified Management Accountant (CMA) ដែលទទួលស្គាល់ដោយ Institute of Certified Management Accountants ប្រទេសអូស្ត្រាលី។
លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ
ពីសាកលវិទ្យាល័យវេទមហាឫស្សី។

លោក កែណែម វីដាណូ
នាយកប្រតិបត្តិ
មុនពេលចូលពេលចូលបំពេញការងារជាមួយធនាគារយើង លោក កែណែម វីដាណូ បានចាប់ផ្តើមអាជីពការងាររបស់លោកជាមួយក្រុមហ៊ុនសវនកម្មលំដាប់អន្តរជាតិមួយអស់មួយរយៈមុនពេលរូបលោកចាប់ផ្តើមបំពេញការងារនៅក្នុងមុខងារសំខាន់ៗរួមមាន អគ្គលេខាធិការ នាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ នាយកគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងនាយកគ្រប់គ្រងផលិតកម្ម។ ក្នុងកំឡុងពេលនោះលោកបានរួមចំណែកជាចំបងក្នុងការធ្វើបរិវត្តកម្មតាមរយៈគំរោងមួយដែលផ្តោតលើធុរកិច្ចសង្គម ដែលត្រូវបានផ្តល់មូលនិធិដោយសហគមន៍អឺរុប។
លោក វីដាណូ បានចាកចេញទៅរស់នៅក្នុងប្រទេសបារាំងអស់រយៈពេលពីរទសវត្សរ៍ ហើយបានបញ្ជប់ការសិក្សានៅទីនោះដោយជោគជ័យនិងទទួលបានបរិញ្ញាបត្រចំនួនបួនដែលមានដូចជា៖ បរិញ្ញាបត្រវិទ្យាសាស្រ្តនយោបាយ បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រហិរញ្ញវត្ថុ និងបរិញ្ញាបត្រពាណិជ្ជកម្ម។
គួរបញ្ជាក់ផងដែរថា កាលពីដំបូង នៅឆ្នាំ២០២០ លោក វីដាណូ បានចូលបំពេញការងារជាសមាជិក្រុមប្រឹក្សា ភិបាល នៃធនាគារ អេស ប៊ី អាយ លី ហួរ ម.ក របស់យើងប្រកបដោយភាពជោគជ័យនៅក្នុងអាណត្តិរបស់លោក។
ជាមួយបទពិសោធន៍ដ៏វិសេសវិសាលក្នុងមុខងារជាថ្នាក់ដឹកនាំនានាដែលលោកធ្លាប់បានឆ្លងកាត់ បូករួមជាមួយការតស៊ូនិងការប្តេជ្ញាចិត្តខ្ពស់ យើងទាំងគ្នាជឿជាក់យ៉ាងមុតមាំថា លោក កែណែម វីដាណូ នឹងបន្តរួមចំណែកក្នុងការដឹកនាំធនាគារ អេស ប៊ី អាយ លី ហួរ ម.ក អោយកាន់តែមានភាពល្អប្រសើរមួយកំរិតថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់របស់ធនាគា ។

លោក ហុឹម សីលា
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច
លោក សីលា ត្រូវបានតែងតាំងជា នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុខ្នាតតូច សម្រាប់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅ ខែតុលា ឆ្នាំ ២០២២។ មុនពេលដែលលោកចូលរួមជាមួយ ធនាគារលោក សិលា ធ្លាប់បានកាន់មុខតំណែងគ្រប់គ្រងផ្សេងៗនៅក្នុងធនាគារ និងគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេស ។
លោក សិលា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និង បរិញ្ញាបត្រផ្នែកទីផ្សារ និងវិទ្យាសាស្ត្រកុំព្យូទ័រ។

លោក ផាត់ រតនា
នាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង
លោក ផាត់ រតនា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ មុខដំណែងជានាយកប្រតិបតិ្តសវនកម្មផ្ទៃក្នុង ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Charles Stuart នៃប្រទេសអូស្ត្រាលី។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងមុខតំណែងជាច្រើន ដូចជាសវនករផ្ទៃក្នុង បន្ទាប់មក លោកត្រូវបានតែងតាំងជា នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅក្នុងខែឧសភា ឆ្នាំ១៩៩៩ និងត្រូវបានតែងតាំងជា នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបតិ្តតាម នៅខែឧសភា ឆ្នាំ២០១០។ លោក បានសម្រេចនូវសមិទ្ធិផលដ៏ល្អជាច្រើនក្នុងការបំពេញភារកិច្ច ដូចជា ការបង្កើតឲ្យមានជាតួនាទី និងដំណើរការប្រតិបត្តិ សវនកម្មផ្ទៃក្នុង និង គ្រប់គ្រងហានិភ័យនៅក្នុងស្ថាប័ន។

លោក នី បូរ៉ាត (FCCA, UK)
នាយកប្រតិបត្តិហិរញ្ញវត្ថុ
លោកបូរ៉ាត ធ្លាប់ជាសវនករនៅក្នុងក្រុមហ៊ុន KPMG ក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍សវនកម្មក្នុងវិស័យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យផ្សេងៗទៀតអស់រយះពេល១៣ឆ្នាំ ដែលក្នុងនោះលោកធ្លាប់បានបម្រើការងារជាសនវករនៅក្រុមហ៊ុន KPMG ដែលមានការិល័យនាទីក្រុង Los Angeles សហរដ្ឋអាមេរិករយះពេល ១,៥ ឆ្នាំ ផងដែរ ។ ក្នុងកំឡុងពេលបម្រើការងារជាសវនករនៅក្រុមហ៊ុន លោកក៍មានតួនាទីជាអ្នកប្រឹក្សាយោបល់សម្រាប់គម្រោងIFRS វាយតម្លៃការគ្រប់គ្រងផ្ទៃក្នុង កំណត់ម៉ូឌែលហានិភ័យឥណទាន វិភាគស្ថានការណ៍ហិរញ្ញវត្ថុសម្រាប់ការរួមបញ្ចូលក្រុមហ៊ុន និងសម្រាប់ក្រុមហ៊ុនដែរចង់បោះផ្សាយមូលប័ត្រ។
លោកក៏បានបម្រើការក្នុងតួនាទីជារថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយទទួលខុសត្រូវយ៉ាងចម្បងក្នុងទំនាក់ទំនងអតិថិជន រៀបចំយុទ្ធសាស្ត្រអាជីវកម្ម គ្រប់គ្រងផែនការថវិការ និងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាល ។
បើក្រឡេកទៅមើលកម្រិតវប្បធម៌លោកផ្ទាល់ លោកបានបញ្ចប់បរិញាប័ត្រជំនាញ គ្រប់គ្រងអាជីវកម្ម នៅសកលវិទ្យាល័យបៀលប្រាយ។ លោកក៍ទទួលបានសញ្ញាប័ត្រជំនាញ Investment Foundation ពីវីទ្យាស្ថានCFA នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ។ បន្ថែមទៀតនោះ លោកក៏ជាសមាជិកនៃ Fellow Member of the Association of Chartered Certified Accountants (ACCA), UK។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាជំនាញ Chartered Banker ក្នុងកម្រិតបញ្ចប់ទី៣ នៅវិទ្យាស្ថាន Chartered Banker (ហៅកាត់ថា”CB”) និង វិទ្យាស្ថាន Asian Institute of Chartered Banker (ហៅកាត់ថា “AICB”) ៕

លោក ទាង ស្រេង
នាយកប្រតិបត្តិធនធានមនុស្ស
លោក ទាង ស្រេង ជានាយកប្រតិបត្តធនធានមនុស្សនៃធនាគារ អេស ប៊ី អាយ លី ហួរ។ លោកមានបទពិសោធន៍ជាង២៣ឆ្នាំក្នុងវិស័យផ្សេងគ្នាៗ ជាពិសេសនៅក្នុងស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ លោកធ្វើការជាដៃគូយុទ្ធសាស្ត្រ និងធុរកិច្ចផ្នែកធនធានមនុស្ស ព្រមទាំងមានតួនាទីនៅក្នុងសមាជិកគណៈកម្មាធិការប្រតិបត្តិជាង១៥ឆ្នាំរួមមាននៅអម្រឹត និង ធនាគារព្រីនស៍ ។លោកមានជំនាញក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ យុទ្ធសាស្ត្រធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងការសិក្សា។លោក ទាង ស្រេង បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យបៀលប្រាយ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មក្នុងជំនាញទីផ្សារពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអប់រំក្នុងជំនាញបង្រៀន និងបណ្តុះបណ្តាលពីវិទ្យាស្ថានភាសាបរទេសផ្នែកភាសាអង់គ្លេស ។លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលធនធានមនុស្ស និង ការអនុវត្តយុទ្ធសាស្ត្រ ពីសាលា Harvard Business School ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុពី Boulder និងវគ្គបណ្តុះបណ្តាលជំនាញខ្លីៗ និងឯកទេសផ្សេងៗ ទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិ។

លោក វ៉ា លួងសុរិន
នាយកប្រតិបតិ្តព័ត៌មានវិទ្យា
លោក វ៉ា លួងសុរិន បានចូលបំរើការក្នុងធនាគារ អេស ប៊ី អាយ លី ហួរ ជានាយកប្រតិបតិ្តព័ត៌មានវិទ្យា ជាមួយបទពិសោធន៍ក្នុងការដឹកនាំជាច្រើនដូចជា ផ្នែកព័ត៌មានវិទ្យា ផ្នែកបរិវត្តកម្មឌីជីថល និង ផ្នែកបច្ចេកវិទ្យាធនាគារ។ មុនពេលចូលបម្រើការងារជាមួយធនាគារ អេស ប៊ី អាយ លី ហួរ លោកជានាយកប្រតិបតិ្តព័ត៌មានវិទ្យា និងជានាយកប្រតិបតិ្តផ្នែកសន្តិសុខព័ត៌មាន នៅធនាគារពាណិជ្ជដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា ដែលលោកជាអ្នកដឹកនាំ និងជាប្រធានប្រឹក្សាភិបាលផ្នែកយុទ្ធសាស្ត្រព័ត៌មានវិទ្យា ផ្នែកគណៈកម្មាធិការព័ត៌មានវិទ្យា ផ្នែកឌីជីថល និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការគ្រប់គ្រងហានិភ័យអស់រយៈពេលជាងមួយទសវត្សរ៍។
លោក សុរិន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រព័ត៌មានវិទ្យា និងបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជួយបង្កើនជំនាញរបស់លោកបន្ថែមទៀតក្នុងការគ្រប់គ្រងព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា សន្តិសុខតាមអ៊ីនធឺណិត ផែនការបន្តអាជីវកម្ម ការរួមបញ្ចូលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងដំណោះស្រាយធនាគារឌីជីថល។

លោក ទ្រី វិសាល
នាយកប្រតិបត្តិហានិភ័យ
លោក ទ្រី វិសាល មានបទពិសោធន៍ការងារជាង ១១ឆ្នាំ ក្នុងវិស័យធនាគារពាណិជ្ជរួមមាន សវនកម្មផ្ទៃក្នុង ប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យ។
លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ La Trobe ប្រទេស អូស្រ្តាលី, បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង, និង បរិញ្ញាបត្រវិទ្យាសាស្ត្រកំព្យូទ័រ ពីសាកល វិទ្យាល័យភូមិន្ទភ្នំពេញ។
លោកក៏ទទួលបាន នូវសញ្ញាបត្រជំនាញសំខាន់ៗ រួមមាន ផ្នែកគ្រប់គ្រងហានិភ័យ (Certified Expert in Risk Management) ពីសាលា Frankfurt School of Finance and Management ប្រទេសអាល្លឺម៉ង់, ផ្នែកប្រឆាំងការសម្អាតប្រាក់ (Advanced Certification in AML) ពី International Compliance Association (ICA) ចក្រភពអង់គ្លេស, និង ផ្នែកប្រតិបត្តិតាមពី វិទ្យាស្ថាន ធនាគារនិងហិរញ្ញវត្ថុ (IBF) នៅកម្ពុជា។