អំពីធនាគារ

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តើមដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បន្ទាប់មកនៅ ខែតុលា ឆ្នាំ២០២៥ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានក្លាយជាក្រុមហ៊ុនបុត្រ សម្ព័ន្ធ ដែលគ្រប់គ្រងដោយ SBI Holdings, Inc. ទាំងស្រុង។
ការរួមបញ្ចូល ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទៅក្នុងបណ្តាញសកលរបស់ SBI Group គឺជាជំហ៊ានដ៏សំខាន់មួយដែលទទួលបានប្រយោជន៍ពីធនធានបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ដ៏ទូលំទូលាយ និងការធ្វើសមាហរណកម្មប្រតិបត្តិការក្នុងគោលបំណងបង្កើនតម្លៃដល់អតិថិជន។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ គិតត្រឹមឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៨ ផ្អែកលើផលបត្រកម្ចីសរុបជាង ៨២១ លានដុល្លារអាមេរិក ក្នុងចំណោមធនាគារពាណិជ្ជទាំង៥៩ នៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ធំមួយ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ចាប់តាំងពីការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ក្នុងឆ្នាំ២០២០។
បច្ចុប្បន្ន ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានទ្រព្យសកម្មសរុបជាង ១.១៥ ពាន់លានដុល្លារអាមេរិក និងបណ្តាញប្រតិបត្តិការទូទាំងប្រទេស។ ការរីកចម្រើនដ៏ធំធេងនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រដែលបានរួមបញ្ចូលគ្នាយ៉ាងរលូន រវាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធឌីជីថលដ៏ទូលំទូលាយ ជាមួយនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់ដ៏ឈានមុខ មានដូចជា SBI Ripple ជាមួយនឹងបច្ចេកវិទ្យា Blockchain ដែលបង្កើតឡើងសម្រាប់ការទូទាត់អន្តរជាតិឆាប់រហ័ស និងមានតម្លៃសមរម្យ។ តាមរយៈការរីកចម្រើននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក កំពុងពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីបំពេញតម្រូវការផ្នែកសេវាធនាគារឌីជីថលដ៏ងាយស្រួល ដែលកំពុងកើនឡើង និងការពង្រឹងខ្លួនឱ្យស្របទៅតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) នាពេលអនាគត។
សេវាកម្មហិរញ្ញវត្ថុ
ជំរុញនិងលើកទឹកចិត្តដល់ការដាក់បញ្ចូលហិរញ្ញវត្ថុតាមរយៈធនាគារឌីជីថលទំនើបប្រតិបត្តិការធនាគារដែលគួរឱ្យទុកចិត្តនិងបណ្តាញភ្នាក់ងារនានានៅក្នុងប្រទេសកម្ពុជា។
សេវាឥណទាន
ផ្តល់ជូននូវសេវាឥណទានដែលអាច បត់បែនបានយ៉ាងទូលំទូលាយដោយផ្អែក លើតម្រូវការជាក់ស្តែងដូចជាទំហំប្រាក់កម្ចី រយៈពេលខ្ចីនិងវិធីសង។
សេវាកម្មប្រាក់សន្សំ
ជម្រើសដ៏សុវត្ថិភាព និងអាចបត់បែនបានកាន់តែច្រើនជាមួយប្រាក់បញ្ញើមានកាលកំណត់ដែលមានអត្រាប្រកួតប្រជែង។
