សេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram

សេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram

ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក។

MoneyGram គឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាព និងប្រសិទ្ធិភាពមួយសម្រាប់ការផ្ញើរប្រាក់ទៅកាន់ ឬទទួលពីមនុស្សជាទីស្រលាញ់របស់លោកអ្នក ក៏ដូចជាសម្រាប់ដៃគូរពាណិជ្ជកម្មជាច្រើនទៀតទូទាំងពិភពលោក ដែលធានាបានថាប្រាក់នឹងបានទៅដល់ដៃរបស់អ្នកទទួលដែលលោកអ្នកចង់ផ្ញើរដោយសុវត្ថិភាព និងឆាប់រហ័ស។

MoneyGram កាត់យកកម្រៃសេវាទាបបំផុតនៅពេលដែលលោកអ្នកមានបំណងក្នុងការផ្ញើរប្រាក់ទៅកាន់នរណាម្នាក់។ សព្វថ្ងៃនេះ វត្តមានរបស់ MoneyGram ស្ថិតនៅស្ទើរតែគ្រប់ទីកន្លែង ខណៈពេលដែលភ្នាក់ងារផ្ទេរប្រាក់មួយចំនួនកំពុងជួបការលំបាកក្នុងការផ្ដល់សេវានេះទៅកាន់អតិថិជន។

ហេតុអ្វីត្រូវជ្រើសរើសសេវា MoneyGram នៅធនាគារ អេស ប៊ី អាយ លី ហួរ?

ស្វែងយល់ពីអត្ថប្រយោជន៍លម្អិតនៃសេវាកម្មផ្ទេរប្រាក់ដែលគួរឱ្យទុកចិត្តរបស់យើង៖

  • MoneyGram ផ្ដល់អោយលោកអ្នកធ្វើការផ្ទេរប្រាក់ដោយឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់ រួមទាំងសេវាកម្មផ្សេងៗទៀតដូចជា៖ ផ្ញើរប្រាក់ទៅកាន់អតិថិជនជាសាច់ប្រាក់សុទ្ធ, ផ្ញើរទៅកាន់គណនីសន្សំ របសើអ្នកទទួលផល។
  • MoneyGram ធ្វើឱ្យការទទួលប្រាក់ដែលបានផ្ញើរមកពីគ្រប់ទីកន្លែងកាន់តែងាយស្រួលជាងមុនជាមួយដៃគូររបស់ពួកយើងជាង ២០០ ប្រទេស និងទីកន្លែងផ្សេងៗជាច្រើនទៀត។
  • សេវាលឿនរហ័ស៖ ប្រាក់របស់លោកអ្នកមាននៅគ្រប់ទីកន្លែងនៅពេលដែលត្រូវការដោយគ្រាន់តែចំណាយពេល 10នាទីប៉ុណ្ណោះ។
  • សេវាមានភាពងាយស្រួល៖ ជាមួយភ្នាក់ងារផ្ទេរប្រាក់ចំនួន 350,000 កន្លែងនៅជុំវិញពិភពលោក សេវា MoneyGram តែងតែនៅជិតលោកអ្នកជានិច្ច។
  • លោកអ្នកអាចប្រើសេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram បានគ្រប់គ្នា។
  • ការបំពេញឯកសារងាយស្រួល – មកកាន់ធនាគារយើងខ្ញុំ និងបំពេញទម្រង់បែបបទដោយសាមញ្ញមួយ។
  • មិនគិតថ្លៃសេវាសម្រាប់ការទទួលប្រាក់តាមប្រព័ន្ធ MoneyGram នៅធនាគារ អេស ប៊ី អាយ លី ហួរ។
ការណែនាំអំពីការប្រើប្រាស់សេវារបស់ប្រព័ន្ធ MoneyGram

វិធីផ្ញើប្រាក់

  • សូមអញ្ជើញទៅកាន់សាខាធនាគារ អេស ប៊ី អាយ លី​ ហួរ ដែលនៅជិតលោកអ្នក។
    យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទផ្ទេរប្រាក់ និងប្រគល់ទៅឱ្យបុគ្គលិកជាមួយទឹកប្រាក់ត្រូវផ្ទេរ និងថ្លៃសេវាផ្ទេរ។
  • លោកអ្នកនឹងទទួលបានលេខកូដផ្ទេរ ដើម្បីប្រគល់ឱ្យអ្នកដែលត្រូវទទួលប្រាក់។
  • ត្រឹមតែ 10នាទីប៉ុណ្ណោះអ្នកទទួល នឹងអាចដកប្រាក់ចេញបានពីគ្រប់សាខា MoneyGram។

វិធីទទួលប្រាក់

  • សូមឱ្យលោកអ្នកដែលផ្ញើប្រាក់​ផ្តល់លេខកូដផ្ទេរមកកាន់អ្នកទទួលប្រាក់ ហើយលេខកូដផ្ទេរនេះនឹងជួយឱ្យទទួលប្រាក់បានលឿន។
  • សូមអញ្ជើញទៅកាន់សាខាធនាគារ អេស ប៊ី អាយ លី​ ហួរ ដែលនៅជិតលោកអ្នក។
    យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម (សម្រាប់ជនជាតិខ្មែរ) ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពល (សម្រាប់ជនបរទេស)។
  • សូមបំពេញទម្រង់បែបបទទទួលប្រាក់ បន្ទាប់មកបង្ហាញអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់លោកអ្នក នោះលោកអ្នកនឹងទទួលបានប្រាក់។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
លេខទូរសព្ទ៖ ០២៣ ៩៨០​ ៨៨៨ / ០២៣ ៩៩៩ ៣៦៨
អ៊ីម៉ែល: [email protected]