Services

ឥណទានសម្រាប់ពលករ

ដាក់ពាក្យស្នើកម្ចីសម្រាប់ពលករPlease enable JavaScript in your browser to complete this form.ឈ្មោះពេញ *ភេទ *លេខទូរសព្ទ *អាសយដ្ឋានបច្ចប្បន្នអចិន្ត្រៃយ៍ *ចំនួនទឹកប្រាក់ស្នើកម្ចី *គោលបំណងកម្ចី *បញ្ជូន គោលបំណងរបស់ឥណទាននេះគឺផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុ និងការចំណាយទូទាត់លក្ខខណ្ឌសម្រាប់ការងាររបស់គាត់។ លក្ខណៈផលិតផល ទំហំឥណទានអតិបរិមា ៥.០០០ ដុល្លារអាមេរិក អត្រាការប្រាក់ ៨,៥% ក្នុងមួយឆ្នាំ រយៈពេលឥណទាន ២៤ខែ របៀបសងប្រាក់៖ សងរំលស់ថេរ និង រំលស់ថយចុះ (ប្រចាំខែ) ការអនុគ្រោះបង់ប្រាក់ដើមរយៈពេល ៣ ខែដំបូង មិនតម្រូវឱ្យមានទ្រព្យធានា លក្ខខណ្ឌសម្រាប់ការស្នើសុំ ជាពលករ ឬសិក្ខាកាមខ្មែរស្របច្បាប់ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងសុខភាពល្អ ត្រូវការមានអ្នករួមខ្ចី ឯកសារដែលត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ​​ ចំណាំ៖ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អតិថិជន [...]
អានបន្ត

ឥណទានសិក្សា

​ឥណទានសិក្សា គឺជាផលិតផលហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងដើម្បីជួយសិស្សនិស្សិតដែលសិក្សាថ្នាក់ឧត្តមសិក្សាដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈផ្សេងៗ ដោយផ្តល់ឱ្យពួកគេនូវមូលនិធិចាំបាច់ដើម្បីរ៉ាប់រងថ្លៃសិក្សា និងថ្លៃសិក្សាផ្សេងទៀត។ ឥណទានសិក្សា​ អេស ប៊ី អាយ លី​ ហួរ ផ្តល់ជូនសម្រាប់និស្សិតដែលកំពុងបន្តការសិក្សាក្នុង សាកលវិទ្យាល័យ ឬ​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាដៃគូររបស់ធនាគារ។ សាកលវិទ្យាល័យឈានមុខគេមួយចំនួនដូចជា វិទ្យាស្ថាន CamEd សាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) សាកលវិទ្យាល័យវេស្ទើន ឥឡូវនេះគឺជាសាកលវិទ្យាល័យសាជីវកម្មរបស់យើង។ លក្ខណៈផលិតផល ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក រយៈពេល៖​ រហូតដល់ ៨ ឆ្នាំ ទំហំឥណទាន៖​ រហូតដល់ ១០០% នៃតំលៃសិក្សា ឬ អតិបរមា ២០.០០០ ដុល្លារអាមេរិក អត្រាការប្រាក់៖ ចាប់ពី ១២% រហូតដល់ ១៨% ក្នុងមួយឆ្នាំ របៀបបង់សង៖ ការសងតែការប្រាក់កំឡុងពេលសិក្សា (រយៈពេលអនុគ្រោះប្រាក់ដើមរហូតដល់៤ឆ្នាំ) របៀបបញ្ចេញឥណទាន៖ បញ្ចេញឥណទានទាំងមូល ឬបញ្ចេញឥណទានតាមឆ្នាំ យោងតាមវិក័យបត្តរបស់សាកលវិទ្យាល័យ អត្ថប្រយោជន៍ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ផ្តល់ជូនដោយធនាគារ [...]
អានបន្ត

បណ្ណ

បណ្ណធនាគារ អេស ប៊ី អាយ លី ហួរ បណ្ណធនាគារ អេស ប៊ី អាយ លី ហួរ ជាបណ្ណដែលផ្តល់ជូននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនយ៉ាងហើយត្រូវបានរចនាឡើងជាមួយភាពល្អឥតខ្ចោះសម្រាប់អតិថិជនរបស់យើង និងការផ្តោតទៅលើការផ្តល់នូវសេវាកម្មដ៏ពិសេសពីធនាគារដែលពោរពេញទៅដោយសុវត្ថិភាព ឯកជនភាព និងការយកចិត្តទុកដាក់យ៉ាងដិតដល់នៅធនាគារ អេស ប៊ី អាយ លី ហួរ និងឯកសិទ្ធភាពពិសេសក្នុងការចូលទៅកាន់កន្លែងសម្រាកនៅអាកាសយានដ្ឋាន សណ្ឋាគារ ហាងទំនើបៗ ភោជនីយដ្ឋាន ជាច្រើនទៀតជុំវិញសកលលោក រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ បណ្ណវីសាពហុរូបិយប័ណ្ណផ្លាទីនៀមព្រីវីលីក អានបន្ត បណ្ណឥណពន្ធវីសាមាស អានបន្ត បណ្ណឥណទានវីសាផ្លាទីនៀម អានបន្ត បណ្ណឥណពន្ធវីសាខៀវ អានបន្ត បណ្ណឥណទានវីសាមាស អានបន្ត បណ្ណអេធីអឹម អានបន្ត
អានបន្ត

លិខិតឥណទាន

លិខិតឥណទាន លិខិតឥណទាន ជាការធានាពីធនាគាររបស់អ្នកទិញ ដើម្បីធានាអោយការទូទាត់របស់លោកអ្នកទៅកាន់អ្នកលក់មានប្រសិទ្ធភាព ក្នុងករណីដែលអ្នកលក់បានគោរពទៅតាមលក្ខខន្តិកៈផ្សេងៗទៀតរបស់លិខិតឥណទាន។​ នេះជាវិធីសាស្ត្រនៃការទូទាត់មួយដែលមានសុវត្ថិភាព និងនិយមប្រើច្រើនជាងគេក្នុងការធ្វើការជូញដូរពានិជ្ជកម្មក្រៅប្រទេស។ ដើម្បីអោយការជួញដូរស្ថិតតាមស្តង់ដារដែលបានកំណត់ និងស្របទៅតាមតម្រូវការ ឬលក្ខខណ្ឌផ្សេងៗរបស់ International Chamber of Commerce (ICC) ដែលត្រូវបានគេហៅថា UCP600។​ តាមរយៈការចេញផ្សាយនេះ ធនាគារទាំងអស់ទូទាំងពិភពលោកត្រូវអនុវត្តតាមច្បាប់ដែលបានចេញផ្សាយ​”UCP600”មិនថាដៃគូរពានិជ្ជកម្មរបស់លោកអ្នកមកពីប្រទេសណាក៏ដោយ លោកអ្នកនឹងទទួលបានការផ្ដល់នូវការអនុវត្តដូចគ្នាទៅលើប្រតិបត្តិការជួញដូររបស់លោកអ្នក ។​ ១ ប្រភេទលិខិតឥណទាន លិខិតឥណទាននាំចូល លិខិតឥណទាននាំចេញ លិខិតឥណទានមានកិច្ចធានា លិខិតឥណទានអាចផ្ទេរបាន លិខិតឥណទាន STANDBY LC លិខិតឥណទាន BACK-TO-BACK លិខិតឥណទាន DISCOUNT ON LC ACCEPTANCE លិខិតធានាលើការទទួលទំនិញ ២. តារាងតម្លៃ ១. លិខិតឥណទាននាំចូល  ល.រ ការបរិយាយ កម្រៃសេវា ១ ចេញលិខិត​​​​​ឥណទាន ០,១២៥ % ក្នុងមួយខែ អប្បបរមា ៥០.០០ដុល្លារបូកបន្ថែមកម្រៃខ្សែកាប ៥០.០០ដុល្លារ ២ ការកែប្រែលិខិតឥណទាន [...]
អានបន្ត

លិខិតធានារបស់ធនាគារ

លិខិតធានារបស់ធនាគារ ការធានាធនាគារគឺជាការសន្យាដែលមិនអាចដកហូតបានរបស់ធនាគារចេញ (អ្នកធានា) ដើម្បីបង់ប្រាក់ដល់អ្នកទទួលការធានា (អ្នកទទួលផល) ប្រសិនបើកាតព្វកិច្ចមួយចំនួនរបស់អ្នកដាក់ពាក្យមិនត្រូវបានបំពេញ ឬបំពេញផ្នែកខ្លះ។ អាជីវកម្មរបស់អ្នកអាចប្រើប្រាស់វាដើម្បីចេញការធានាធនាគារប្រភេទផ្សេងៗរួមមាន៖ ការធានាដេញថ្លៃ ការធានាការអនុវត្ត ការធានាការទូទាត់ជាមុន ការធានារក្សាទុក ការធានាការទូទាត់ ការធានាការទទួលខុសត្រូវលើការខូចខាត ការធានាការដឹកជញ្ជូន និងលិខិតឥណទានរង់ចាំ(Standby Letters of Credit ). ១ ប្រភេទលិខិតធានារបស់ធនាគារ ការធានាការទូទាត់ ឬលិខិតឥណទានរង់ចាំ ការធានាការអនុវត្ត ការផ្តល់ប្រឹក្សាធានា ការធានាដេញថ្លៃ ការធានាការទូទាត់ជាមុន ការធានារក្សាទុក  ការធានាដឹកជញ្ជូន ២. តារាងតម្លៃ ល.រ ការបរិយាយ កម្រៃសេវា ១ លិខិតធានាដកទំនិញមុនឯកសារមកដល់ ០,១២៥% ក្នុងមួយខែ (១,៥% ក្នុងមួយឆ្នាំ) ២ ចេញលិខិតធានា     ៣ ការកែប្រែលិខិតធានា ចំនួនទឹកប្រាក់ និងថ្ងៃផុតកំណត់: ០,១២៥% ក្នុងមួយខែ (១,៥% ក្នុងមួយឆ្នាំ) លក្ខណ្ឌផ្សេងៗ: ៥០,០០ [...]
អានបន្ត

សេវាទូទាត់ឯកសារនាំចេញ-នាំចូល

សេវាទូទាត់ឯកសារនាំចេញ-នាំចូល សេវាកម្មប្រមូលឯកសារ ជាការសកម្មភាពនៃការដោះដូរឯកសាររវាងធនាគារដែលត្រូវបានទទួលមុខអោយចាត់ចែងជំនួស ជាមួយនឹងការរៀបចំអោយមានការចរចាររវាងអ្នកទិញនិងអ្នកលក់។ អ្នកទិញ ឬអ្នកនាំចូល អាចទទួលបានទំនិញនៅពេលដែលការទូទាត់បានកើតឡើង ឬឯកសារទាំងនោះត្រូវបានទទួលស្គាល់ថាបានទូទាត់រួចរាល់នៅកំឡុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ អ្វីដែលកាន់តែពិសេសនោះគឺ គ្រប់ការប្រមូលផ្ដុំឯកសារទាំងអស់នឹងស្ថិតនៅក្រោមការត្រួតពិនិត្យពីសភាពានិជ្ជកម្មអន្តរជាតិនៃច្បាប់ URC 522។ ១ ប្រភេទនៃសេវាទូទាត់ឯកសារនាំចេញ-នាំចូល ១. ឯកសារនាំចូល​ ជាវិធីសាស្ត្រនៃការទូទាត់ចម្បងរបស់អ្នកនាំចេញ ឬអ្នកលក់ដែលតម្រូវអោយអ្នកនាំចូល​ ឬអ្នកទិញធ្វើការទូទាត់ភ្លាម ឬ​ធ្វើការទូទាត់នៅពេលកំណត់។ ឯកសារនៃការដឹកជញ្ជូនទំនិញនឹងត្រូវបានផ្ញើរចេញដោយអ្នកលក់ទៅកាន់ធនាគារ ហើយបន្តផ្ញើរទៅអោយអ្នកទិញដើម្បីធ្វើសេចក្ដីព្រមព្រៀងនិងកំណត់ពីកាលបរិច្ឆេទដែលខ្លួននឹងធ្វើការទូទាត់។ ឯកសារ​ដែលបានផ្ញើរនឹងធ្វើការទូទាត់​ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារ ឬ​ធ្វើការទូទាត់នៅពេលកំណត់។ ២​. ឯកសារនាំចេញ អ្នកនាំចេញ ឬអ្នកលក់ត្រូវប្រគល់ឯកសារពានិជ្ជកម្មទាំងអស់មកអោយធនាគារ អេស ប៊ី​ អាយ លីហួរនៅពេលដែលទំនិញរបស់ពួកគេត្រូវបានដឹកចេញ។ ធនាគារ នឹងត្រួតពិនិត្យ​ឯកសារទាំងនោះ ហើយផ្ញើរទៅអោយធនាគាររបស់អ្នកនាំចូល ឬអ្នកទិញ។ ឯកសារ​ដែលបានផ្ញើរនឹងធ្វើការទូទាត់​ដោយធ្វើការទូទាត់ភ្លាមៗពេលទទួលឯកសារ ឬ​ ដោយធ្វើការទូទាត់នៅពេលកំណត់។   ២. តារាងតម្លៃ ១. ឯកសារនាំចូល​ ល.រ ការបរិយាយ កម្រៃសេវា ១ កម្រៃលើឯកសារនាំចូល ០,១២៥%  អប្បបរមា ២ កម្រៃលើការទូទាត់ ៤០.០០​ ដុល្លារ [...]
អានបន្ត

វិក្កយបត្រសម្រាប់ភាពទុកចិត្ត

វិក្កយបត្រសម្រាប់ភាពទុកចិត្ត វិក្ក័យបត្រនេះ អនុញ្ញាត្តិអោយលោកអ្នកធ្វើការទូទាត់ទៅលើ Letter of Credit នៅថ្ងៃដែលបានកំណត់ ការធ្វើហិរញ្ញប្បទានទៅលើទំហំនៃលទ្ធភាពការងារផ្សេងៗទៀត។​ ប្រសិនបើលោកអ្នកត្រូវការសេវាកម្មមួយនេះ ពួកយើងអាចជួយលោកអ្នកបាន។ វិក្កយបត្រនេះ ជាការកំណត់សម្គាល់នៃការបញ្ចេញផលិតផលទៅអោយអ្នកទិញដោយធនាគារ ជាមួយនឹងធនាគារដែលរក្សានូវកម្មសិទ្ធិនៃទ្រព្យសកម្មដែលបានចេញផ្សាយ។ ក្នុងការរៀបចំពាក់ព័ន្ធនឹងវិក្កយបត្រនេះ ធនាគារនឹងរក្សានូវភាពជាម្ចាស់ទៅលើទំនិញ ប៉ុន្តែអ្នកទិញនឹងផ្ដល់ការទុកចិត្តទៅអោយធនាគារក្នុងការកាន់កាប់ទំនិញ ការផលិត គោលបំណងនៃការលក់ជាដើម។ នៅពេលដែលក្រុមហ៊ុន មិនមានមូលធនគ្រប់គ្រាន់ក្នុងការទិញទំនិញ ធនាគារអាចអោយក្រុមហ៊ុនខ្ចីដើម្បីជាប្រភពធនធានសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែធនាគារនូវតែរក្សាសិទ្ធិជាម្ចាស់ដោយអនុលោមទៅតាមគោលការណ៍របស់វិក្កយបត្រនេះ។ ជាមួយនឹងការព្រមព្រៀង ធនាគារយល់ព្រមក្នុងការសងត្រលប់ទៅធនាគារវិញនៅពេលដែលទំនិញត្រូវបានលក់អស់។ ការបើកគណនី អ្នកលក់ ដឹកទំនិញទៅអោយអ្នកទិញមុនពេលដែលការទូទាត់បានកើតឡើង។ ក្រោយពេលដែលទំនិញត្រូវបានដឹកចេញ អ្នកលក់ចេញវិក្កយបត្រអោយទៅកាន់អ្នកទិញ និងរង់ចាំការទូទាត់ថ្លៃទំនិញ។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់នៅពេលដែលអ្នកលក់ស្គាល់ច្បាស់ចំពោះអ្នកដែលទិញទំនិញរបស់ខ្លួន ឬធ្លាប់មានទំនាក់ទំនងពានិជ្ជកម្មជាមួយគ្នាពីមុនមក។ វិធីសាស្ត្រនេះ សាកសមបំផុតសម្រាប់អ្នកទិញ ប៉ុន្តែអាចនឹងមានហានិភ័យខ្លះចំពោះអ្នកលក់ពីព្រោះ៖ អ្នកលក់ត្រូវដឹកទំនិញទៅអោយអ្នកទិញមុនពេលទទួលបានការទូទាត់ពីអ្នកទិញ វាអាចនឹងមានករណីដែលអ្នកទិញមិនធ្វើការទូទាត់អោយអ្នកលក់ ឬសុំលុបចោលការបញ្ជាទិញជាដើម សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. ទូរស័ព្ទលេខ​ ០២៣ ៩៨០ ៨៨៨, ០២៣​ ៩៩៩ ៣៦៨ ។ អ៊ីម៉ែល [...]
អានបន្ត

ក្រុមប្រឹក្សាភិបាល

លោក Shuzo Shikata ប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក ព័ត៌មានលម្អិត លោក Shuzo Shikata ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី ហួរ នៅ ខែមករា ឆ្នាំ២០២៣។ លោកក៏ជាអ្នកតំណាង ភាគទុនិករបស់ក្រុមហ៊ុន SBI Holdings ដែលមានអាសយដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សព្វថ្ងៃនេះ លោកកំពុងបម្រើការងារ ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ Tien Phong Commercial Bank នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ លោក Shikata ធ្លាប់ធ្វើការនៅធនាគារ MUFG ដ៏ធំមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន មុនពេលលោកចូលបម្រើការងារនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ក្នុងនាមជាអ្នកឯកទេសក្នុងវិស័យសាជីវកម្ម និងធនាគារ វិនិយោគ គាត់បានចូលរួមកាន់តួនាទីសំខាន់ៗជាច្រើន នៅក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ និងការគ្រប់គ្រងឲ្យមានតម្លាភាពនៅក្នុងធនាគារ អេស ប៊ី អាយ លី ហួរ។ ដោយមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការដឹកនាំគ្រប់គ្រងធនាគារនៅបរទេស ខ្លួនលោកផ្ទាល់ [...]
អានបន្ត