
ដោយសារតែតម្រូវការសេវាធនាគាររបស់លោកអ្នកតែងតែមានជាញឹកញ៉ាប់ ហើយមិនត្រូវគ្នានឹងម៉ោងប្រតិបត្តិការរបស់ធនាគារ។ ដើម្បីផ្តល់ជូនលោកអ្នកនូវភាពងាយស្រួលក្នុងការប្រើប្រាស់ ធនាគារបានដាក់ឲ្យដំណើរការស្វ័យសេវា 24/7 សម្រាប់អតិថិជនធ្វើប្រតិបត្តិការ ដោយគ្មានការរំខាន តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាកម្មជាច្រើនរបស់ធនាគារយើងខ្ញុំ។
ទីតាំង ស្វ័យសេវា 24/7
ម៉ាស៊ីន ATM
ម៉ាស៊ីន អេធីអឹម របស់ធនាគារយើងអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការសាច់ប្រាក់ និងប្រតិបត្តិការកាតអេធីអឹម របស់ធនាគារ បាន 24 ម៉ោងក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានជំនួយពីបេឡាករឡើយ៖

ត្រួតពិនិត្យសមតុល្យកាត
អនុញ្ញាតឱ្យអ្នកមើលឃើញសមតុល្យជាក់ស្តែងនៅលើប្រភេទគណនីផ្សេងៗដែលអតិថិជនអាចមាន។

ដាក់ប្រាក់
ដាក់ប្រាក់ចូលគណនីសន្សំតាមរយៈម៉ាស៊ីន ATM

ដកប្រាក់
ដកប្រាក់ចេញពីគណនីធនាគារឬគណនីសន្សំរបស់អ្នក។

ផ្លាស់ប្តូរលេខសម្ងាត់កាត
អ្នកអាចកំណត់ឬប្តូរលេខសម្ងាត់របស់អ្នក។

បោះពុម្ពរបាយការណ៍
ព័ត៌មានលម្អិតនៃប្រតិបត្តិការ ចំនួន៥ ចុងក្រោយដែលបានកើតឡើងនៅក្នុងគណនីធនាគាររបស់អ្នក។
ជំនួយបន្ទាន់?
លោកអ្នកត្រូវការជំនួយបន្ទាន់នៅពេលធ្វើ ស្វ័យសេវា/Self-Service Banking ATM 24/7 លោកអ្នកអាចឆាតជាមួយយើងខ្ញុំតាមកម្មវិធីផ្ញើសារ Facebook Messenger នៅតាមវិបសាយរបស់ធនាគារ ឬទាក់ទងតាមទូរស័ព្ទ 023 980888។