ឥណទានសិក្សា

​ឥណទានសិក្សា គឺជាផលិតផលហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងដើម្បីជួយសិស្សនិស្សិតដែលសិក្សាថ្នាក់ឧត្តមសិក្សាដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬជំនាញវិជ្ជាជីវៈផ្សេងៗ ដោយផ្តល់ឱ្យពួកគេនូវមូលនិធិចាំបាច់ដើម្បីរ៉ាប់រងថ្លៃសិក្សា និងថ្លៃសិក្សាផ្សេងទៀត។ ឥណទានសិក្សាអេស ប៊ី អាយ លី​ ហួរ ផ្តល់ជូនសម្រាប់និស្សិតដែលកំពុងបន្តការសិក្សាក្នុង សាកលវិទ្យាល័យ ឬ​ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាដៃគូររបស់ធនាគារ។

សាកលវិទ្យាល័យឈានមុខគេមួយចំនួនដូចជា វិទ្យាស្ថាន CamEd សាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) សាកលវិទ្យាល័យវេស្ទើន ឥឡូវនេះគឺជាសាកលវិទ្យាល័យសាជីវកម្មរបស់យើង។

លក្ខណៈផលិតផល
  • ប្រភេទរូបិយប័ណ្ណ៖ ប្រាក់ដុល្លារអាមេរិក
  • រយៈពេល៖​ រហូតដល់ ៨ ឆ្នាំ
  • ទំហំឥណទាន៖​ រហូតដល់ ១០០% នៃតំលៃសិក្សា ឬ អតិបរមា ២០.០០០ ដុល្លារអាមេរិក
  • អត្រាការប្រាក់៖ ចាប់ពី ១២% រហូតដល់ ១៨% ក្នុងមួយឆ្នាំ
  • របៀបបង់សង៖ ការសងតែការប្រាក់កំឡុងពេលសិក្សា (រយៈពេលអនុគ្រោះប្រាក់ដើមរហូតដល់៤ឆ្នាំ)
  • របៀបបញ្ចេញឥណទាន៖ បញ្ចេញឥណទានទាំងមូល ឬបញ្ចេញឥណទានតាមឆ្នាំ យោងតាមវិក័យបត្តរបស់សាកលវិទ្យាល័យ
អត្ថប្រយោជន៍
  • ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ផ្តល់ជូនដោយធនាគារ
  • ផ្តល់ជូនកម្ចីសម្រាប់ទាំងការចំណាយលើថ្លៃសិក្សា និងសម្ភារសិក្សាផ្សេង
  • មិនតម្រូវទ្រព្យធានា
  • អត្រាការប្រាក់មានភាពប្រកួតប្រជែង
  • ការសងត្រឡប់មានភាពបត់បែន

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន។
ចំណាំ៖ ធនាគារ អេស ប៊ី អាយ លី ហួរ សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនិងអត្រាការប្រាក់ខាងលើដោយពុំចាំបាច់ជូនដំណឹងជាមុន។