ការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស
ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស ជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។
ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹងត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើន នៅជុំវិញពិភពលោក ។
ព័ត៌មានលំអិតនៃការផ្ទេរប្រាក់តាមប្រព័ន្ធស្វីសមានដូចខាងក្រោម៖
- ស្វីសកូតរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ៖ SBHRKHPP ។
នាពេលបច្ចុប្បន្ននេះ អ្នកអាចធ្វើការផ្ទេរប្រាក់ចេញ បានតាមរយៈបញ្ជរបេទ្បា ឬតាមរយៈកម្មវីធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដែលនៅពេលនេះគឺមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ហើយអ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារទទួលនៅក្រៅប្រទេសបានភ្លាមៗ។
ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស
ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។
- ការផ្ទេរប្រាក់នៅពេលនេះ លោកអ្នកអាចផ្ទេរប្រាក់ទៅជុំវិញពិភពលោក៖
១. USD ២. THB ៣.SGD ៤.CNY ៥.VND ៦.MYR
ដើម្បីទាញយកទម្រង់បែបបទនៃការផ្ទេរប្រាក់ សូមចូលតាមតំណភ្ជាប់ខាងក្រោម៖
- ពាក្យស្នើសុំការផ្ទេរប្រាក់ក្រៅប្រទេស (សូមទាញយកឯកសារ)
- ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់ចេញ (សូមទាញយកឯកសារ)
ការផ្ទេរប្រាក់ចូលពីក្រៅប្រទេសជាមួយប្រព័ន្ធស្វីស
ធនាគារ អេស ប៊ី អាយ លី ហួរ មានដៃគូសហការជាមួយធនាគារជាច្រើនដែលផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីធនាគារផ្សេងៗនៅក្រៅប្រទេស ចូលមកគណនី ទាំងឯកត្តបុគ្គល និង នីតិបុគ្គល តាមរយៈធនាគារអន្តរការី។
អ្នកទទួលប្រាក់ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួនទៅឱ្យអ្នកផ្ញើរប្រាក់ ដើម្បីទទួលបាននូវសាច់ប្រាក់ ដែលផ្ញើរពីក្រៅប្រទេស រួមមានដូចខាងក្រោម៖
- គណនីអ្នកទទួល: លេខគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី ហួរ
- ឈ្មោះគណនីអ្នកទទួល: ឈ្មោះគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី ហួរ
- អាសយដ្ឋានអ្នកទទួល: អាសយដ្ឋានរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី ហួរ
- ឈ្មោះធនាគារទទួលផល: ធនាគារ អេស ប៊ី អាយ លី ហួរ
- លេខកូដធនាគារ (Swift/BIC): SBHRKHPP
- ឈ្មោះធនាគារដៃគូ: សូមមើលក្នុងតារាងឈ្មោះធនាគារដៃគូ
ចំពោះការផ្ទេរប្រាក់ចូល
- លោកអ្នកអាចទទួលប្រាក់បានជាច្រើនប្រភេទរូបបិយប័ណ្ណមានដូចជា៖ USD, THB, VND, SGD, CNY ដែលសាច់ប្រាក់ត្រូវបានទូទាត់ចូលគណនីរបស់អ្នកតាមអត្រាប្តូរប្រាក់របស់ធនាគារ។
- សូមធ្វើការទាញយក នូវព័ត៌មានផ្ទេរប្រាក់ចូល ដោយចូលនូវតំណភ្ជាប់ខាងក្រោម៖
ល.រ | រូបិយប័ណ្ណ | ព័ត៌មានផ្ទេរប្រាក់ចូល | ប្រទេស |
១ | USD | ទាញយកឯកសារ | ទូទាំងពិភពលោក |
២ | SGD | ទាញយកឯកសារ | សិង្ហបុរី |
៣ | VND | ទាញយកឯកសារ | វៀតណាម |
៤ | THB | ទាញយកឯកសារ | ថៃ |
៥ | CNY | ទាញយកឯកសារ | ចិន |
ធនាគារអន្តរការី / ធនាគារដៃគូ
ចំពោះការផ្ទេរប្រាក់ទៅ-មក ក្រៅស្រុក ត្រូវបានធ្វើឡើងតាមរយៈធនាគារដៃគូ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ចេញ និងចូល នៅក្នុងធនាគារ៖
ល.រ | ឈ្មោះធនាគារ | លេខកូដស្វីស (Swift) | រូបិយប័ណ្ណ | កំណត់ចំណាំ |
១ | CIMB Bank | CIBBSGSG | ដុល្លារ/ដុល្លារសិង្ហបុរី | ធនាគារអន្តការី |
២ | Kookmin Bank | CZNBKHPP | ដុល្លារ | ធនាគារអន្តការី |
៣ | Vietcombank Vietnam | BFTVVNVX | ដុល្លារ/វៀតណាមដុង | ធនាគារអន្តការី |
៤ | KasikornBank Thai | KASITHBK | ដុល្លារ/ ថៃបាត | ធនាគារអន្តការី |
៥ | RHB Malaysia | RHBBMYKL | ម៉ាទ្បេស៊ីរ៉េងហ្គីត | ធនាគារដៃគូ |
- កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ ចូលក្រៅស្រុក
ប្រភេទ | រូបិយប័ណ្ណ | ទឹកប្រាក់ផ្ទេរ | កម្រៃសេវា |
ការផ្ទេរប្រាក់ចូល | USD, THB, VND, CNY, SGD | មិនកំណត់ | មិនគិតថ្លៃកម្រៃសេវា |
ការផ្ទេរប្រាក់ចេញ | USD, THB, VND, CNY, SGD, MYR | ≤២០.០០០,០០ដុល្លារ |
|
>២០.០០០,០០ដុល្លារ |
|
- ព័ត៌មានលំអិតអំពីសេវា កែប្រែ បញ្ឈប់ប្រតិបត្តិការ និង កម្រៃរ៉ាប់រងមានលម្អិតដូចខាងក្រោម៖
ល.រ | ប្រភេទរូបិយប័ណ្ណ | ការកែប្រែ/ បញ្ឈប់ប្រតិបត្តិការ | កម្រៃរ៉ាប់រង (១) |
១ | USD, VND, CNY, SGD, MYR | USD ២៥ | USD ៣០ |
២ | THB | THB ១.០០០ | THB ១.០០០ |
- កម្រៃសេវាក្នុងតារាងខាងលើ នឹងត្រូវយកតាមកម្រៃអត្រារូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេ នៅពេលដែលមានការប្រែប្រួល អត្រាប្តូរប្រាក់
- កម្រៃរ៉ាប់រង “OUR” ទឹកប្រាក់នឹងទទួលពេញទៅក្នុងគណនីធនាគារទទួលផល។ ដូច្នេះកម្រៃសេវាបន្ថែមនឹងត្រូវបានអនុវត្ត។
*ចំណាំ៖ សេវាខាងលើអាចនឹងត្រូវផ្លាស់ប្តូរ ផ្អែកលើគោលការណ៍របស់ធនាគារ
- តើត្រូវការពេលប៉ុន្មានដើម្បីទទួលបានប្រាក់ដែលផ្ទេរចេញ ឬ ចូល?
- ជាធម្មតាចំណាយពេល ២ ឬ ៣ថ្ងៃ នៃថ្ងៃធ្វើការ
- តើទំហំទឹកប្រាក់ធំបំផុតប៉ុន្មានដែលអាចផ្ទេរប្រាក់ចូល?
- មិនកំណត
តើធ្វើដូចម្តេចដើម្បីផ្ទេរប្រាក់?
- បញ្ជរបេទ្បាៈ
- សូមអញ្ជើញទៅកាន់សាខាធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែលនៅជិតអ្នកបំផុត និងបំពេញទម្រង់បែបបទ ការផ្ទេរប្រាក់ក្រៅស្រុក.
- កម្មវិធីធនាគារចល័ត
- ចូលកម្មវិធីតាមរយៈទូរសព្ទដៃរុបស់អ្នក
- ចុចយកពាក្យ “Transfer”
- ជ្រើសយក “Swift Wire Transfer”
- ជ្រើសរើសធនាគារដែលលោកអ្នកចង់ផ្ញើរលុយចេញទៅ
- បញ្ចូលព័ត៌មានលម្អិតផ្សេងៗដូចជា ឈ្មោះអ្នកទទួល លេខគណនីរបស់អ្នកទទួល ចំនួនទឹកប្រាក់ដែលធ្វើការផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់
- ជ្រើសយក ការព្រមព្រៀងតាមលក្ខខណ្ឌ និងគោលការណ៍ដែលបានចែងខាងលើ
- ចុច ‘បន្ត’ រួចចុច ‘បញ្ជាក់ ’
ការណែនាំលម្អិតអំពីរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈកម្មវិធីទូរសព្ទដៃ (ទាញយកនៅទីនេះ)
- ការកំណត់ទៅលើចំនួនទឺកប្រាក់ដែលអាចធ្វើការផ្ទេរបាន
- នៅបញ្ជរបេទ្បា: លោកអ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងចំនួនឥតដែនកំណត់
- តាមកម្មវិធីទូរសព្ទដៃ: លោកអ្នកអាចផ្ទេរប្រាក់បានក្នុងចំនួនតិចជាង ឬស្មើ $10,000.00 ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ
ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់
- លេខទូរសព្ទ៖ ០២៣ ៩៨០ ៨៨៨
- អ៊ីម៉ែល: [email protected]
- Website: www.sbilhbank.com.kh