• ទំព័រដើម
  • ព័ត៌មាន

ព័ត៌មាន

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់

ធនាគារ អេស ប៊ី អាយ លី ហួរ បានទទួលនូវកំណែចុងក្រោយបំផុតនៃវិញ្ញាបនប័ត្របទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) ដ៏ល្បីមួយក្នុងរយៈពេលដ៏ខ្លីបំផុត។

ការទទួលបានវិញ្ញាបនប័ត្រនេះ គឺមានន័យថា ធនាគារបានអនុវត្តវិធានការសុវត្ថិភាព និងការត្រួតពិនិត្យចុងក្រោយបំផុត ដើម្បីការពារទិន្នន័យ និងរក្សាបរិយាកាសប័ណ្ណទូទាត់ ដែលមានសុវត្ថិភាពខ្ពស់សម្រាប់អតិថិជនរបស់យើង។

បទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់ (PCI DSS v4.0) គឺជាចំណុចសំខាន់នៃសុវត្ថិភាពទិន្នន័យសម្រាប់បរិយាកាសប័ណ្ណទូទាត់ ដែលមិនមែនគ្រាន់តែជាការអនុលោមតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ តែគឺជាការការពារទិន្នន័យ ធានាការអនុលោមតាមបទប្បញ្ញត្តិ និងរក្សាទំនុកចិត្តទុកចិត្តពីអតិថិជនដ៏មានតម្លៃរបស់ធនាគារ។