ព័ត៌មាន

ធ្វើដំណើរដោយភាពឆ្លាតវៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយបណ្ណវីសាពហុរូបិយប័ណ្ណ!

ធ្វើដំណើរដោយភាពឆ្លាតវៃ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយបណ្ណវីសាពហុរូបិយប័ណ្ណ!

តើលោកអ្នកកំពុងរៀបចំគម្រោងដើរកម្សាន្តមែនទេ? កុំភ្លេចយកបណ្ណវីសាពហុរូបិយប័ណ្ណរបស់ធនាគារ ធនាគារ អេស ប៊ី អាយ លី ហូរ ទៅជាមួយ ដើម្បីទទួលបានការផ្តល់ជូនដ៏អស្ចារ្យដែលមិនធ្លាប់មាន!

✨ អត្ថប្រយោជន៍ពិសេសៗរួមមាន៖

  • ទទួលបានទឹកប្រាក់ត្រឡប់មកវិញ១% ឬរហូតដល់ ៥០ដុល្លារអាមេរិក ពីការចំណាយលើការកក់សំបុត្រយន្តហោះ សណ្ឋាគារ និងហាងទំនិញរួចពន្ធ (Duty-free)។
  • ទទួលបានធានារ៉ាប់រងពេលធ្វើដំណើររហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។
  • ទទួលបានស៊ីមកាតដែលមានទិន្នន័យ១៥GB ចំនួន ៣ រាល់ពេលលោកអ្នកកក់សំបុត្រយន្តហោះ។
  • ទទួលបានសំបុត្រយន្តហោះដែលមានតម្លៃរហូតដល់ ៤០០ ដុល្លារអាមេរិកភ្លាមៗ រាល់ការចំណាយនៅបរទេសចាប់ពី ៥០.០០០ ដុល្លារអាមេរិក។។

⏳ប្រញាប់ឡើង! ការផ្តល់ជូននេះមានកំណត់

លក្ខខណ្ឌសម្រាប់ការផ្កល់ជូន

  • រយៈពេល៖ ចាប់ផ្តើមពី ថ្ងៃទី០១ ខែមីនា រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ។
  • សិទ្ធិចូលរួម៖
    • ផ្តល់ជូនសម្រាប់អតិថិជនចាស់ដែលប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណប្លាស្ទិកសម្រាប់ការចំណាយនៅហាងផ្ទាល់ ឬតាមអនឡាញតែប៉ុណ្ណោះ។
    • ផ្តល់ជូនសម្រាប់អតិថិជនថ្មីចំនួន ២,០០០ នាក់ដំបូងដែលប្រើប្រាស់បណ្ណវីសាពហុរូបិយប័ណ្ណប្លាស្ទិកសម្រាប់ការចំណាយនៅហាងផ្ទាល់ ឬតាមអនឡាញតែប៉ុណ្ណោះ។
  • ព័ត៌មានលម្អិតអំពីការផ្កល់ជូន៖
  1. ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១% ឬរហូតដល់ ៥០ដុល្លារអាមេរិក។
    • អនុវត្តសម្រាប់ការចំណាយលើ សណ្ឋាគារ, សំបុត្រយន្តហោះ និងហាងទំនិញរួចពន្ធ (Duty-free)។
    • កម្រិតកំណត់នៃប្រាក់ត្រឡប់មកវិញ៖ ការផ្តល់ជូនប្រាក់ត្រឡប់មកវិញអតិបរមាត្រឹម ៥០ ដុល្លារអាមេរិក ក្នុងមួយវិក្កយបត្រក្នុងមួយខែ។
  2. ទទួលបានធានារ៉ាប់រងពេលធ្វើដំណើររហូតដល់ ៥០០.០០០ ដុល្លារអាមេរិក។
  3. ការផ្តល់ជូនស៊ីមកាត៣ (Data SIM) ដោយឥតគិតថ្លៃ
    • អតិថិជននឹងទទួលបានស៊ីមដែលមានទិន្នន័យអ៊ីនធឺណិត ១៥GB រាល់ពេលដែលបានកក់សំបុត្រយន្តហោះ។
    • អតិថិជនត្រូវបង្ហាញសំបុត្រយន្តហោះដែលមានសុពលភាពមកកាន់បុគ្គលិកធនាគារដើម្បីទទួលបានស៊ីមកាត។
  4. ទទួលបានសំបុត្រយន្តហោះដែលមានតម្លៃរហូតដល់ ៤០០ដុល្លារអាមេរិកភ្លាមៗ រាល់ការចំណាយនៅបរទេសចាប់ពី ៥០.០០០ ដុល្លារអាមេរិក។
    • អតិថិជនដែលប្រើបណ្ណវីសាពហុរូបិយប័ណ្ណសម្រាប់ការចំណាយនៅបរទេស ចាប់ពី ៥០,០០០ ដុល្លារអាមេរិក ឡើងទៅក្នុងមួយដំណើរកម្សាន្តនៅបរទេស នឹងទទួលបានសំបុត្រយន្តហោះឥតគិតថ្លៃមួយសន្លឹក។
    • តម្លៃសំបុត្រយន្តហោះដែលផ្តល់ជូនគឺអតិបរមា ៤០០ ដុល្លារ ។
    • អតិថិជនត្រូវបង្ហាញសំបុត្រយន្តហោះដែលបានទិញដើម្បីទទួលបានរង្វាន់នេះ។
  5. ធនាគារសូមរក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដោយមិនជម្រាបជូនជាមុន។

➡️ ព័ត៌មានបន្ថែម
📞 Tel: (+855)23 980 888 / 093 671 111