ធនាគារ អេស ប៊ី អាយ លី ហួរ បានឈ្នះនូវពានរង្វាន់ឈានមុខគេទាំង 3 ពីក្រុមហ៊ុន វីសា៖
១. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណទានជូនអតិថិជន ឆ្នាំ២០២៣
២. ពានរង្វាន់ឈានមុខគេ ខាងផ្នែកចេញប័ណ្ណឥណពន្ធដល់អតិថិជន ឆ្នាំ២០២៣
៣. ពានរង្វាន់ឈានមុខគេក្នុងការអនុម័តឥណទានសម្រាប់
ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ឆ្នាំ២០២៣
ដូចដែលបានដឹងហើយថា ធនាគារ អេស ប៊ី អាយ លី ហួរ ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលតែងតែផ្តល់ជូននូវសេវាកម្មដ៏ប្រសើរ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ផ្តាច់មុខគេដូចជា ការផ្តល់ជាសាច់ប្រាក់ត្រឡប់វិញ និងការផ្តល់ធានារ៉ាប់រងលើការធ្វើដំណើររហូតដល់ ១លានដុល្លារជាដើម និងការធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងការពេញចិត្តរបស់អតិថិជន ដោយការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ និងការប្រើប្រាស់បច្ចេកវិទ្យា។ ធនាគារបានប្រើការវិភាគទិន្នន័យកម្រិតខ្ពស់ សម្រាប់ការស្វែងរក និងការទប់ស្កាត់ការក្លែងបន្លំ ព្រមទាំងផ្តល់អាទិភាពដល់បទពិសោធន៍នៃអ្នកប្រើប្រាស់ដោយមិនទាមទារនូវព័ត៌មានសម្ងាត់របស់អតិថិជន។