
អតិថិជនសក្តានុពល និងប្រភេទអាជីវកម្ម៖
អាជីវកម្មខ្នាតតូចនិងមធ្យម និងរូបវន្តបុគ្គលដែលធ្វើប្រតិបត្តិការណ៍អាជីវកម្មស្របច្បាប់ ក្រោមបទប្បញ្ញត្តិក្នុងស្រុកនៅកម្ពុជា។ ប្រភេទនៃអង្គភាពអាជីវកម្មមានដូចជា៖
-
- ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំណត់
- ក្រុមហ៊ុនដៃគូអាជីវកម្ម
- ក្រុមហ៊ុនអាជីព
- សហគ្រាសឯកបុគ្គល
- ស្ថាប័នហិរញ្ញវត្ថុ
- រូបវន្តបុគ្គល
ប្រភេទនៃផលិតផល៖
- ឥណទានមានកាលកំណត់
- ឥណទានវិបារូបរ៍
- ហិរញ្ញប្បទានគណនីត្រូវទទួល
- ឥណទានបង្វិលទុនរយៈពេលខ្លី
- ហិរញ្ញប្បទានវិក្កយបត្រ
- លិខិតធានាធនាគារ / ការធានាដោយប្រាក់
- លិខិតឥណទាន
លក្ខណៈពិសេសនៃផលិតផល៖
- រូបិយបណ្ណផ្សេងៗ៖ KHR, USD, THB
- ទំហំកម្ចី៖ ចាប់ពី ២០០ពាន់ ដុល្លារឡើងទៅ
- អត្រាទាបបំផុត៖ ៨,៥% (អាចចរចារ)
- រយៈពេលកម្ចីយូរបំផុត ១០ឆ្នាំ
- របៀបទូទាត់ប្រាក់មានលក្ខណៈបត់បែន៖ (ការបង់ការប្រាក់និងប្រាក់ដើមថេរ រៀងរាល់ខែ (EMI) ឬ ការបង់ប្រាក់ដើមថេរ រៀងរាល់ខែ (EMP)
- មូលនិធិហិរញ្ញប្បទាន
- ទ្រព្យដាក់បញ្ចាំ៖
- ប្លង់រឹង៖ ទំហំកម្ចីអតិបរមា ៧០%នៃតម្លៃទ្រព្យដែលមានដីនិងសំណង់ និង ៦០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម
- ប្លង់ទន់៖ ទំហំកម្ចីអតិបរមា ៥០%នៃតម្លៃទ្រព្យដែលមានដីនិងសំណង់ និង៤០%នៃតម្លៃទ្រព្យដែលជាដីទំនេរ ឬដីកសិកម្ម។ ប្លង់ទន់ជាប្លង់ដែលចេញដោយខណ្ឌ។
ចំណាំ៖ ធនាគារសូមសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អតិថិជន។ ព័ត៌មានលម្អិតសូមមេត្តាមកកាន់សាខារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ឬទូរស័ព្ទលេខទំនាក់ទំនង ០២៣ ៩៨០ ៨៨៨ ។