Monthly Archives: ខែ​មេសា 2026

សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

🌸 សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ៖ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ! 🇰🇭 កាលពីថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ គ្រួសារ ធនាគារ អេស ប៊ី អាយ លី ហួរ នៅទូទាំងប្រទេស បានរួមគ្នាប្រារព្ធកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” យ៉ាងសប្បាយរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី។ ក្នុងឱកាសដ៏សិរីសួស្តីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៅតាមបណ្តាសាខាទាំងអស់ បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងវត្ត ដើម្បីប្រគេនដល់ព្រះសង្ឃដែលគង់នៅតាមវត្តអារាមនានា។ បន្ទាប់ពីកិច្ចបែបសាសនា យើងក៏បានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ជាតិ បង្កើននូវសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងក្រុមគ្រួសារធនាគារទាំងអស់។ ទន្ទឹមនឹងការអបអរសាទរនេះ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរដល់អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យមានសេចក្តីសុខ [...]
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ ប្រកាសបន្ថែមទុន២៥លានដុល្លារ ដែលធ្វើឱ្យដើមទុនចុះបញ្ជី កើនឡើងដល់១២៥លានដុល្លារ !

ធនាគារ អេស ប៊ី អាយ លី ហួរ ប្រកាសបន្ថែមទុន២៥លានដុល្លារ ដែលធ្វើឱ្យដើមទុនចុះបញ្ជី កើនឡើងដល់១២៥លានដុល្លារ !

ធនាគារ អេស ប៊ី អាយ លី ហួរ ប្រកាសបន្ថែមទុន២៥លានដុល្លារ ដែលធ្វើឱ្យដើមទុនចុះបញ្ជី កើនឡើងដល់១២៥លានដុល្លារ ! (ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហិរញ្ញវត្ថុយក្សពិភពលោក SBI Holdings, Inc. នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសបន្ថែមទុន ចំនួន២៥លានដុល្លារអាមេរិក ដែលធ្វើឱ្យដើមទុនចុះបញ្ជី កើនឡើងដល់១២៥លានដុល្លារអាមេរិក។ ការវិនិយោគដ៏សំខាន់នេះ នឹងជួយពន្លឿនផែនការផ្លាស់ប្តូររូបរាងថ្មីនៅទូទាំងប្រទេស តាមរយៈការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនាគារ ពង្រឹងសមត្ថភាពសេវាធនាគារឌីជីថល និងឆ្លុះបញ្ចាំងការប្តេជ្ញាចិត្តយូរអង្វែងចំពោះការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដែលមាននិរន្តភាព នៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការទិញយកភាគហ៊ុន ១០០% របស់ធនាគារ អេស ប៊ី អាយ លី ហួរ នៅក្នុងខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនបានផ្លាស់ប្តូរតួនាទីពីវិនិយោគិនយុទ្ធសាស្ត្រ មកជាអ្នកគ្រប់គ្រងប្រតិបត្តិការដោយផ្ទាល់។ ការបន្ថែមទុន ២៥ លានដុល្លារអាមេរិកនេះ មានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធនាគារស្នូល ពង្រីកសេវាធនាគារឌីជីថល និងគាំទ្រដល់ការកែលម្អបណ្តាញសាខាទូទាំងប្រទេស ដែលនឹងជួយពង្រឹងគុណភាពសេវាកម្ម និងបទពិសោធអតិថិជននៅទូទាំងប្រទេសកម្ពុជា។ យើងកំពុងធ្វើការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោថ្មី [...]
អានបន្ត