ព័ត៌មាន

លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

លើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

អតិថិជនជាទីគោរព! ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល និងអនុលោមតាមសេចក្តីណែនាំនានា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ ០២៣ ៩៨០​ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌របស់ខ្លួន តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌របស់ខ្លួន តាមរយៈការចូលរួមជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈ

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំទិវាមនុស្សធម៌ នៅដើមឆ្នាំ ២០២៦នេះ តាមរយៈការចូលរួម​​ជាមួយ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម​ បានប្រារព្ធទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ដែលជាកាដូនៃសេចក្តី​ស្រលាញ់ចេញពីបេះដូង នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលមាន​​ចំនួន​អ្នក​ចូល​រួមបរិច្ចាគ​ឈាម​ប្រមាណជិត ៥៤៥​នាក់ រួមមានគណៈគ្រប់គ្រង បុគ្គលិកគ្រប់​ជាន់ថ្នាក់ និងអតិថិជន របស់ធនាគារ អេស ប៊ី អាយ លី ហួរ ព្រមទាំងសាធារណជនជាច្រើនកុះករផងដែរ ។ នៅក្នុងឱកាសនោះផងដែរ លោក ម៉ៅ ប៉ូឡូ អគ្គនាយករង ធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ “ការបរិច្ចាគឈាមនៅថ្ងៃនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ ដែលបុគ្គលិក ធនាគារ អេស ប៊ី អាយ លី ហួរ និងសប្បុរសជនទាំងអស់ បានលះបង់ដើម្បីផ្ដល់ជីវិតទីពីរដល់អ្នកជំងឺ និងពង្រឹងស្មារតីមនុស្សធម៌ក្នុងសង្គមជាតិ”។ លោកអគ្គនាយករងបានបន្ថែមទៀតថា៖ “ខ្ញុំសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ឱ្យចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមឱ្យបានច្រើនកុះករជារៀងរាល់ថ្ងៃ មិនមែនតែនៅថ្ងៃទីវានៃក្តីស្រលាញ់ ១៤ កុម្ភៈ នេះទេ”។” ទិវានេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងគោលបំណង​ជួយជន​​រង​គ្រោះ​​ដែលកំពុងមានតម្រូវការឈាម [...]
អានបន្ត
ត្រូវការដើមទុនសម្រាប់អាជីវកម្មនៅឆ្នាំថ្មីនេះមែនទេ!

ត្រូវការដើមទុនសម្រាប់អាជីវកម្មនៅឆ្នាំថ្មីនេះមែនទេ!

  ត្រូវការដើមទុនសម្រាប់អាជីវកម្មនៅឆ្នាំថ្មីនេះមែនទេ! នៅថ្ងៃនេះ ធនាគារ អេស ប៊ី អាយ លី ហួរនឹងជួយអ្នកសម្រេចបំណងនេះជាមួយកម្ចីរហូតដល់ $50,000 ដែលមានអត្រាការប្រាក់ទាប ជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងអនុម័តរហ័ស។ទាក់ទងមកយើងខ្ញុំឥឡូវនេះដើម្បីទទួលបានព័ត៌មានលម្អិតអំពីកម្ចី។ ស្នើកម្ចីឥឡូវនេះ៖ 📞 (+855)23 980 888 / (+855)93 671 111 📢 Telegram Chat: t.me/SBILYHOUR 💬 Facebook Messenger: facebook.com/sbilhbank.com.kh 💬 Instagram: instagram.com/sbilhbank 💬 LinkedIn: lnkd.in/gw_XpZv ដាក់ពាក្យស្នើកម្ចីPlease enable JavaScript in your browser to complete this form.ឈ្មោះពេញ *លេខទូរសព្ទ *ខេត្ត/ក្រុង *ភ្នំពេញសៀមរាបព្រះសីហនុបាត់ដំបងកំពង់ចាមបន្ទាយមានជ័យកំពង់ឆ្នាំងកំពង់ស្ពឺកំពង់ធំកំពតកណ្តាលកែបកោះកុងក្រចេះមណ្ឌលគិរីឧត្តរមានជ័យប៉ៃលិនព្រះវិហារព្រៃវែងពោធិ៍សាត់រតនគិរីស្ទឹងត្រែងស្វាយរៀងតាកែវត្បូងឃ្មុំអាសយដ្ឋានបច្ចប្បន្នអចិន្ត្រៃយ៍ *ចំនួនទឹកប្រាក់ស្នើកម្ចី *គោលបំណងកម្ចី *បញ្ជូន
អានបន្ត
យុទ្ធនាការ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការពារ បូរណភាពទឹកដីកម្ពុជា និងជំនួយដល់ជនភៀសសឹក

យុទ្ធនាការ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការពារ បូរណភាពទឹកដីកម្ពុជា និងជំនួយដល់ជនភៀសសឹក

យុទ្ធនាការ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដើម្បីការពារ បូរណភាពទឹកដីកម្ពុជា និងជំនួយដល់ជនភៀសសឹក🇰🇭 យើងខ្ញុំសូមធ្វើការអំពាវនាវដល់អតិថិជន និងសាធារណជនទាំងអស់ ឱ្យចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយមិនកំណត់ ដោយស្ម័គ្រចិត្តដើម្បី គាំទ្រយុទ្ធនាការសង្គមដើម្បីការពារបូរណភាពទឹកដី និងជំនួយដល់ ជនភៀសសឹក។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងស្នូលដ៏ធំធេងដើម្បីគាំទ្រដល់ វីរកងទ័ពដ៏អង់អាច និងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ ជនភៀសសឹកបានមួយផ្នែកផងដែរ។ សូមចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តជាមួយធនាគារ អេស ប៊ី អាយ លី ហួរ តាមរយៈ KHQR និងលេខគណនីធនាគារ ដូចដែលបានបង្ហាញជូននៅ ខាងក្រោម៖ 👉🏻138 138 138 (KHR) #SBILYHOURBank #InnovativeandTrustedBankforGrowth
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. សហការជាមួយ MoneyGram ដើម្បីពង្រឹង សេវាផ្ទេរប្រាក់ជាសកលនៅកម្ពុជា

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. សហការជាមួយ MoneyGram ដើម្បីពង្រឹង សេវាផ្ទេរប្រាក់ជាសកលនៅកម្ពុជា

“ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក។” រាជធានីភ្នំពេញ កម្ពុជា – ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ – ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយ MoneyGram ដែលជាបណ្តាញទូទាត់ប្រាក់ជាសកលឈានមុខគេ។ កិច្ចសហការនេះនឹងជួយបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់អតិថិជនទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់នូវមធ្យោបាយដែលមានសុវត្ថិភាព រហ័ស និងងាយស្រួលក្នុងការផ្ញើ និង ទទួលប្រាក់ ពីមនុស្សជាទីស្រលាញ់ និងដៃគូអាជីវកម្មនៅទូទាំងពិភពលោក ។​ សេវាផ្ទេរប្រាក់ MoneyGram មានផ្តល់ជូននៅតាមសាខាទាំង ៥១កន្លែង របស់ធនាគារ អេស ប៊ី អាយ លី ហួរ       ទូទាំង២៥ រាជធានី និងខេត្ត [...]
អានបន្ត
ធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ

ធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ

សេចក្តីជូនដំណឹង អតិថិជនទាំងអស់ជាទីគោរព! ធនាគារ អេស ប៊ី អាយ លី ហួរ ម.កសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនមេត្តាជ្រាបថាធនាគារនឹងធ្វើការកែលម្អទៅលើប្រព័ន្ធធនាគារឱ្យកាន់តែប្រសើរ ចាប់ពី ម៉ោង១០:០០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥រហូតដល់ ម៉ោង០៧:០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។ ដូចនេះរាល់ប្រតិបត្តិការរបស់លោកអ្នកក្នុងអំឡុងពេលនេះនឹងអាចជួបប្រទះភាពរអាក់រអួលជាបន្តបន្ទាប់នៃប្រព័ន្ធសេវាធនាគារដែលរួមមាន សេវា អេធីអឹម/ស៊ីឌីអឹម ធនាគារចល័ត និងសេវាបណ្ណរបស់ធនាគារ។ ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការជំនួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាអតិថិជនតាមរយៈ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តេឡេក្រាមនិងប្រព័ន្ធទូរសព្ទលេខ 023 980 888 / 093 671 111 លើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ សូមអរគុណចំពោះការគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក!
អានបន្ត