ផលិតផល និង សេវា

សេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram

សេវាផ្ទេរប្រាក់តាមប្រព័ន្ធ MoneyGram ឥឡូវនេះ អតិថិជនអាចទទួលបានប្រាក់ផ្ទេរដោយឥតគិតថ្លៃតាមរយៈ MoneyGram នៅពេលមកទទួលប្រាក់នៅតាមគ្រប់សាខា ធនាគារ អេស ប៊ី អាយ លី ហួរ ទូទាំងប្រទេស។ លើសពីនេះ អតិថិជនក៏អាចផ្ញើប្រាក់ឆ្លងប្រទេសក្នុងតម្លៃសមរម្យទៅកាន់ប្រទេស និងដែនដីជាង ២០០ នៅទូទាំងពិភពលោក។ MoneyGram គឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាព និងប្រសិទ្ធិភាពមួយសម្រាប់ការផ្ញើរប្រាក់ទៅកាន់ ឬទទួលពីមនុស្សជាទីស្រលាញ់របស់លោកអ្នក ក៏ដូចជាសម្រាប់ដៃគូរពាណិជ្ជកម្មជាច្រើនទៀតទូទាំងពិភពលោក ដែលធានាបានថាប្រាក់នឹងបានទៅដល់ដៃរបស់អ្នកទទួលដែលលោកអ្នកចង់ផ្ញើរដោយសុវត្ថិភាព និងឆាប់រហ័ស។ MoneyGram កាត់យកកម្រៃសេវាទាបបំផុតនៅពេលដែលលោកអ្នកមានបំណងក្នុងការផ្ញើរប្រាក់ទៅកាន់នរណាម្នាក់។ សព្វថ្ងៃនេះ វត្តមានរបស់ MoneyGram ស្ថិតនៅស្ទើរតែគ្រប់ទីកន្លែង ខណៈពេលដែលភ្នាក់ងារផ្ទេរប្រាក់មួយចំនួនកំពុងជួបការលំបាកក្នុងការផ្ដល់សេវានេះទៅកាន់អតិថិជន។ ហេតុអ្វីត្រូវជ្រើសរើសសេវា MoneyGram នៅធនាគារ អេស ប៊ី អាយ លី ហួរ? ស្វែងយល់ពីអត្ថប្រយោជន៍លម្អិតនៃសេវាកម្មផ្ទេរប្រាក់ដែលគួរឱ្យទុកចិត្តរបស់យើង៖ MoneyGram ផ្ដល់អោយលោកអ្នកធ្វើការផ្ទេរប្រាក់ដោយឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់ រួមទាំងសេវាកម្មផ្សេងៗទៀតដូចជា៖ ផ្ញើរប្រាក់ទៅកាន់អតិថិជនជាសាច់ប្រាក់សុទ្ធ, ផ្ញើរទៅកាន់គណនីសន្សំ របសើអ្នកទទួលផល។ MoneyGram ធ្វើឱ្យការទទួលប្រាក់ដែលបានផ្ញើរមកពីគ្រប់ទីកន្លែងកាន់តែងាយស្រួលជាងមុនជាមួយដៃគូររបស់ពួកយើងជាង ២០០ ប្រទេស និងទីកន្លែងផ្សេងៗជាច្រើនទៀត។ សេវាលឿនរហ័ស៖ ប្រាក់របស់លោកអ្នកមាននៅគ្រប់ទីកន្លែងនៅពេលដែលត្រូវការដោយគ្រាន់តែចំណាយពេល [...]
អានបន្ត

គណនីសន្សំឈានមុខ

គណនីសន្សំឈានមុខ គណនីសន្សំនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់លោកអ្នកដែលចង់បានផលចំណេញខ្ពស់ពីការសន្សំប្រាក់។ មិនថាអ្នកសន្សំជាប្រាក់រៀល ឬប្រាក់ដុល្លារនោះទេ គណនីនេះផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់បំផុតក្នុងទីផ្សារ។ ការបើកគណនីនេះមិនតម្រូវឱ្យមានប្រាក់ដាក់តម្កល់ដែលជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើមអនាគតហិរញ្ញវត្ថុរបស់អ្នក។ ព័ត៌មានលម្អិតអំពីការផ្តល់ជូនអត្រាការប្រាក់សម្រាប់គណនីសន្សំឈានមុខ៖ ចំនួនប្រាក់បញ្ញើ អត្រាការប្រាក់/ឆ្នាំ (រៀល) អត្រាការប្រាក់/ឆ្នាំ (ដុល្លារ) ≤​ ៥០,០០០​ ដុល្លារ ៤,២៥% ៤,០០% >​ ៥០,០០០​​ ​​ដុល្លារ ១,២៥% ១,០០% មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 30 ខែមេសា ឆ្នាំ 2026 លក្ខខណ្ឌ ព័ត៌មានលម្អិតបន្ថែម ប្រាក់ដាក់តម្កល់បើកគណនីដំបូង មិនតម្រូវ សមតុល្យអប្បបរមាក្នុងគណនី ១០​ ដុល្លារ ឬ ៤០,០០០​ រៀល រូបិយប័ណ្ណ ប្រាក់រៀល​ ឬ ប្រាក់ដុល្លារ ពន្ធលើការប្រាក់ ៤% សម្រាប់និវាសនជន ឬ ១៤% សម្រាប់អនិវាសនជន ការទូទាត់ការប្រាក់ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ និងទូទាត់ជាប្រចាំខែ កម្រៃសេវាលើគណនីដែលមិនមានប្រតិបត្ដិការរយៈពេល១២ខែ ១០​ ដុល្លារ​ (គិតសមមូលរូបិយប័ណ្ណ) កម្រៃសេវាលើការស្នើសុំបិទគណនីក្នុងរយៈពេល៣ខែបន្ទាប់ពីបើក ១០​ ដុល្លារ ឬ ៤០,០០០​ រៀល សៀវភៅគណនីសន្សំ ផ្ដល់ជូនដំបូងដោយឥតគិតថ្លៃ ៣​ដុល្លារ (គិតសមមូលរូបិយប័ណ្ណ) លើការបាត់ ឬខូច ឬ​ស្នើថ្មី បណ្ណឥណពន្ធ ឥតគិតថ្លៃចំពោះការស្នើដំបូង និងសេវាប្រចាំឆ្នាំ បណ្ណឥណទាន (មាស) ឥតគិតថ្លៃចំពោះការស្នើដំបូង [...]
អានបន្ត