
សេចក្តីណែនាំ
បាគង គឺជាការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងធនាគារចល័តជំនាន់ថ្មីដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។
ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាសមាជិកនៃប្រព័ន្ធបាគង ហើយក្រោមសមាជិកភាពនេះ អតិថិជនរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ក៏អាចធ្វើការបន្ថែមគណនីធនាគាររបស់ខ្លួន ជាមួយកម្មវិធីចល័តបាគង និងផ្ទេរប្រាក់ចូលគណនីបាគងបានដោយមិនចាំបាច់ប្រើប្រាស់ កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយអតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ (ផ្ញើ និងទទួល) រវាង ធនាគារចល័ត អេស ប៊ី អាយ លី ហួរ ទៅកាន់ធនាគារដទៃដែលជាសមាជិកបាគង បានយ៉ាងរលូនដោយការប្រើប្រាស់ KHQR ដើម្បីធ្វើការប្រតិបត្តិការចេញចូល ដោយមិនគិតថ្លៃសេវា។
របៀបបង្កើតគណនីបាគង (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ជ្រើសរើស “ភាសា”
- ជំហានទី៣៖ ចុចលើបូតុង “បង្កើតគណនី”
- ជំហានទី៤៖ ជ្រើសរើស “ធនាគារ អេស ប៊ី អាយ លី ហួរ”
- ជំហានទី៥៖ បញ្ចូល “លេខទូរស័ព្ទ” និងចុច “បន្ទាប់”
- ជំហានទី៦៖ បញ្ចូលលេខកូដផ្ទៀងផ្ទាត់
- ជំហានទី៧៖ បញ្ចូល “ឈ្មោះ និងព៌ត័មានផ្ទាល់ខ្លួន”
- ជំហានទី៨៖ បង្កើត “លេខកូដសម្ងាត់”
- ជំហានទី៩៖ ចុច “រក្សាទុក QR សង្ក្រោះគណនីបាគង”
- ជំហានទី១០៖ ការបង្កើតគណនីបាគងបានជោគជ័យ


របៀបផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីធនាគារចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើពាក្យសម្ងាត់ ឫ ស្កេនដៃនិងមុខ
- ជំហានទី៣៖ ចូលទៅកាន់ “ព័ត៌មានផ្ទាល់ខ្លួន”
- ជំហានទី៤៖ ចុចលើ “ផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួន”
- ជំហានទី៥៖ ស្កេន “អត្តសញ្ញាណប័ណ្ណ”
- ជំហានទី៦៖ ចុចលើពាក្យ “គ្រប់យ៉ាងមានភាពត្រឹមត្រូវ។បន្តទៅមុខទៀត”
- ជំហានទី៧៖ ចុចលើពាក្យ “បន្តការផ្ទៀងផ្ទាត់”
- ជំហានទី៨៖ ស្កេន “មុខ” តាមលក្ខខណ្ឌ
- ជំហានទី៩៖ ចុចលើពាក្យ “គ្រប់យ៉ាងមានភាពត្រឹមត្រូវ។បន្តទៅមុខទៀត”
- ជំហានទី១០៖ ការស្នើសុំរបស់លោកអ្នកនឹងត្រូវបានផ្ញើទៅកាន់ធនាគារ អេស ប៊ី អាយ លី ហួរ
- ជំហានទី១១៖ ការស្នើសុំរបស់លោកអ្នកបានជោគជ័យ


របៀបបន្ថែមគណនីធនាគារជាមួយកម្មវិធីចល័តបាគង (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើពាក្យសម្ងាត់
- ជំហានទី៣៖ ចុចលើបូតុង “បន្ថែមគណនី”
- ជំហានទី៤៖ ជ្រើសរើស “ធនាគារ អេស ប៊ី អាយ លី ហួរ”
- ជំហានទី៥៖ បញ្ចូល “លេខទូរស័ព្ទ និងលេខកូដសម្ងាត់” ដែលភ្ជាប់ជាមួយគណនីធនាគារ
- ជំហានទី៦៖ បញ្ចូលលេខកូដផ្ទៀងផ្ទាត់
- ជំហានទី៧៖ បញ្ចូលលេខគណនីធនាគារ
- ជំហានទី៨៖ គណនីបានបន្ថែមដោយជោគជ័យ

របៀបលុបគណនីធនាគារជាមួយកម្មវិធីចល័តបាគង (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើពាក្យសម្ងាត់
- ជំហានទី៣៖ ចុចអូសលើ “គណនីធនាគារ” ពីស្ដាំទៅឆ្វេង ដើម្បីឃើញបូតុង “លុប”
- ជំហានទី៤៖ ចុចលើបូតុង “លុប”
- ជំហានទី៥៖ បញ្ជាក់ និង ចុច “លុប” គណនី
- ជំហានទី៦៖ ការលុបគណនីបានដោយជោគជ័យ

របៀបផ្ទេរប្រាក់ពីគណនីធនាគារភ្ជាប់ទៅគណនីបាគង (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើពាក្យសម្ងាត់
- ជំហានទី៣៖ ចុចលើ “គណនីធនាគារ អេស ប៊ី អាយ លី ហួរ”
- ជំហានទី៤៖ ចុចលើបូតុង “ផ្ញើប្រាក់ទៅគណនីបាគង”
- ជំហានទី៥៖ បញ្ចូល “ចំនួនទឹកប្រាក់”
- ជំហានទី៦៖ បញ្ជាក់ព័ត៌មានប្រតិបត្តិការ
- ជំហានទី៧៖ បញ្ចូល “ពាក្យសម្ងាត់បាគង”
- ជំហានទី៨៖ ប្រតិបត្តិការជោគជ័យ


របៀបមើលប្រវត្តិប្រតិបត្តិការគណនីធនាគារភ្ជាប់ (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើពាក្យសម្ងាត់
- ជំហានទី៣៖ ចុចលើ “គណនីធនាគារ”
- ជំហានទី៤៖ ចុចលើ “ប្រតិបត្តិការចាស់ៗ”

របៀបផ្ទេរប្រាក់ពីគណនីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ទៅ គណនីបាគង (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
- ជំហានទី៣៖ ចុចលើបូតុង “ផ្ទេរប្រាក់”
- ជំហានទី៤៖ ជ្រើសរើស “គណនីបាគង”
- ជំហានទី៥៖ បញ្ចូលលេខគណនីបាគងរបស់អ្នកទទួល
- ជំហានទី៦៖ ជ្រើសរើសរូបិយប័ណ្ណ (ដុល្លារ ឫ រៀល)
- ជំហានទី៧៖ បញ្ចូលចំនួនទឹកប្រាក់ និង បញ្ជាក់ប្រតិបត្តិការដោយប្រើកូដសម្ងាត់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ របស់អ្នក។
- ជំហានទី៨៖ ប្រតិបត្តិការជោគជ័យ


របៀបផ្ទេរប្រាក់ពីគណនីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ទៅធនាគារក្នុងស្រុក (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
- ជំហានទី៣៖ ចុចលើបូតុង “ផ្ទេរប្រាក់”
- ជំហានទី៤៖ ជ្រើសរើស “បាគង-គណនីធនាគារ”
- ជំហានទី៥៖ ជ្រើសរើសធនាគារ
- ជំហានទី៦៖ បញ្ចូលលេខគណនី
- ជំហានទី៧៖ បញ្ចូលចំនួនទឹកប្រាក់ និង បញ្ជាក់ប្រតិបត្តិការដោយប្រើកូដសម្ងាត់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ របស់អ្នក។
- ជំហានទី៨៖ ប្រតិបត្តិការជោគជ័យ


តារាងតម្លៃ
ល.រ | ប្រភេទប្រតិបត្តិការ | ទំហំទឹកប្រាក់ | ចំនួនកំណត់ប្រចាំថ្ងៃ | តម្លៃ |
១ | ផ្ទេរប្រាក់ទៅគណនីបាគង | ≤ ១០,០០០ដុល្លារ និង ៤០,០០០,០០០ រៀល | ≤ ១០,០០០ដុល្លារ និង ៤០,០០០,០០០ រៀល | ឥតគិតថ្លៃ |
២ | ផ្ទេរប្រាក់ទៅធនាគារជាសមាជិកបាគង | ≤ ៥០,០០០ដុល្លារ និង ២០០,០០០,០០០ រៀល | ≤ ៥០,០០០ដុល្លារ និង ២០០,០០០,០០០ រៀល | ឥតគិតថ្លៃ |
- ឥតគិតថ្លៃសម្រាប់ប្រតិបត្តិការផ្ទេរចូល
- ឥតគិតថ្លៃរាល់ប្រតិបត្តិការផ្ទេរចេញ
របៀបទូទាត់តាម KHQR កូដ (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លីហួរ លើទូរសព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
- ជំហានទី៣៖ ចុចលើបូតុង “QR”
- ជំហានទី៤៖ ជ្រើសរើស “ស្កេន QR”
- ជំហានទី៥៖ បញ្ចូល “ចំនួនទឹកប្រាក់” បញ្ជាក់ប្រតិបត្តិការដោយប្រើកូដសម្ងាត់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ របស់អ្នក។
- ជំហានទី៦៖ ប្រតិបត្តិការជោគជ័យ



របៀបទទួលការទូទាត់តាម KHQR កូដ (ចុចទីនេះ)
- ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
- ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
- ជំហានទី៣៖ ចុចលើបូតុង “QR”
- ជំហានទី៤៖ ជ្រើសរើស “បង្កើត QR”
- ជំហានទី៥៖ រក្សាទុក និង ផ្ញើទៅកាន់អ្នកផ្ទេរ



របៀបដាក់ប្រាក់ និងដកប្រាក់ ពីគណនីបាគង
អតិថិជនបាគងទាំងអស់ អាចមក ដកប្រាក់ និងដាក់ប្រាក់ ពីគណនីបាគងដោយប្រើប្រាស់ KHQR នៅគ្រប់សាខាទាំងអស់ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដែលនៅជិតលោកអ្នកបំផុត។
ចំណាំ:
ល.រ | ប្រភេទ | ទំហំទឹកប្រាក់ | ចំនួនកំណត់ប្រចាំថ្ងៃ | តម្លៃ |
១ | ដាក់ប្រាក់ | ≤ ២,៥០០ដុល្លារ និង ១០,០០០,០០០ រៀល | ២,៥០០ដុល្លារ និង ១០,០០០,០០០ រៀល | ឥតគិតថ្លៃ |
២ | ដកប្រាក់ | ≤ ២,៥០០ដុល្លារ និង ១០,០០០,០០០ រៀល | ២,៥០០ដុល្លារ និង ១០,០០០,០០០ រៀល | ឥតគិតថ្លៃ |
របៀបទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ
ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ពី App’s Store, Play Store or App Gallery



ឫទាញយកដោយស្កេន QR ខាងក្រោម

លក្ខខណ្ឌទូទៅ
សូមចុច ទីនេះ ដើម្បីអានលក្ខខណ្ឌទូទៅរបស់បាគង
ទំនាក់ទំនង:
អ៊ីម៉េល: [email protected]
Telegram: https://t.me/sbilyhour
Facebook: https://m.me/sbilhbank.com.kh
ទូរស័ព្ទ: +(855) 23 980 888/093 671 111