សេវាផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ការផ្ទេរប្រាក់តាមប្រព័ន្ធស្វីស

ជាមួយធនាគារ អេស ប៊ី​ អាយ លី ហួរ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធស្វីស ជាមួយនឹងសេវាកម្មផ្ទេរប្រាក់ដែលអាចជឿទុកចិត្តបាន។ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃការផ្ញើប្រាក់ប្រកបដោយ សុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយកម្រៃសេវាទាបបំផុត។ សេវាកម្មផ្ទេរប្រាក់នេះមាននៅគ្រប់សាខារបស់ធនាគារយើងខ្ញុំទូទាំងប្រទេស។

ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធស្វីស សាច់ប្រាក់របស់លោកអ្នក នឹង​ត្រូវផ្ទេរទៅ គណនីអ្នកទទួលផលដោយផ្ទាល់ បានយ៉ាងឆាប់រហ័ស នឹងប្រកបដោយសុវត្ថិភាព តាមរយៈធនាគារដៃគូទំនាក់ទំនងធំៗជាច្រើន នៅជុំវិញពិភពលោក ។

ព័ត៌មានលំអិតនៃការផ្ទេរប្រាក់តាមប្រព័ន្ធស្វីសមានដូចខាងក្រោម៖

  • ស្វីសកូតរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ៖ SBHRKHPP

នាពេលបច្ចុប្បន្ននេះ អ្នកអាចធ្វើការផ្ទេរប្រាក់ចេញ បានតាមរយៈបញ្ជរបេទ្បា ឬតាមរយៈកម្មវីធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដែលនៅពេលនេះគឺមានភាពងាយស្រួល រហ័ស និង​មានសុវត្ថិភាព ហើយអ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារទទួលនៅក្រៅប្រទេសបានភ្លាមៗ។

ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយប្រព័ន្ធស្វីស

ការផ្ទេរប្រាក់ចេញក្រៅប្រទេសគឺត្រូវបានទូទាត់ពីអ្នកផ្ទេរប្រាក់ ហើយផ្ញើទៅអ្នកទទួលផលដោយតម្រូវឱ្យមានគណនីជាមួយធនាគារផ្សេងទៀតនៅក្រៅប្រទេស។ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ជាមួយរូបិយប័ណ្ណច្រើនប្រភេទ ទៅកាន់ប្រទេសផ្សេងៗ ជាមួយនឹងអត្រាប្តូរប្រាក់ដែលល្អបំផុត។

  • ការផ្ទេរប្រាក់នៅពេលនេះ លោកអ្នកអាចផ្ទេរប្រាក់ទៅជុំវិញពិភពលោក៖

១.​ USD     ២.​ THB     ៣​.SGD     ៤.CNY     ៥.​VND     ៦.​MYR

ដើម្បីទាញយកទម្រង់បែបបទនៃការផ្ទេរប្រាក់ សូមចូលតាមតំណភ្ជាប់ខាងក្រោម៖

ការផ្ទេរប្រាក់ចូលពីក្រៅប្រទេសជាមួយប្រព័ន្ធស្វីស

ធនាគារ អេស ប៊ី​ អាយ លី​ ហួរ មានដៃគូសហការជាមួយធនាគារជាច្រើនដែលផ្តល់ជូននូវសេវាផ្ទេរប្រាក់ចូលពីធនាគារផ្សេងៗនៅក្រៅប្រទេស ចូលមកគណនី ទាំងឯកត្តបុគ្គល និង នីតិបុគ្គល តាមរយៈធនាគារអន្តរការី។

អ្នកទទួលប្រាក់ត្រូវផ្តល់ព័ត៌មានចាំបាច់មួយចំនួនទៅឱ្យអ្នកផ្ញើរប្រាក់ ដើម្បីទទួលបាននូវសាច់ប្រាក់ ដែលផ្ញើរពីក្រៅប្រទេស រួមមានដូចខាងក្រោម៖

  • គណនីអ្នកទទួល: លេខគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • ឈ្មោះគណនីអ្នកទទួល: ឈ្មោះគណនីរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • អាសយដ្ឋានអ្នកទទួល: អាសយដ្ឋានរបស់អ្នកទទួល នៅធនាគារ អេស ប៊ី អាយ លី​ ហួរ
  • ឈ្មោះធនាគារទទួលផល: ធនាគារ អេស ប៊ី អាយ លី​ ហួរ
  • លេខកូដធនាគារ (Swift/BIC): SBHRKHPP
  • ឈ្មោះធនាគារដៃគូ: សូមមើលក្នុងតារាងឈ្មោះធនាគារដៃគូ

ចំពោះការផ្ទេរប្រាក់ចូល

  • លោកអ្នកអាចទទួលប្រាក់បានជាច្រើនប្រភេទរូបបិយប័ណ្ណមានដូចជា៖ USD, THB, VND, SGD, CNY ដែលសាច់ប្រាក់ត្រូវបានទូទាត់ចូលគណនីរបស់អ្នកតាមអត្រាប្តូរប្រាក់របស់ធនាគារ។
  • សូមធ្វើការទាញយក នូវព័ត៌មានផ្ទេរប្រាក់ចូល ដោយចូលនូវតំណភ្ជាប់ខាងក្រោម៖
ល.រ រូបិយប័ណ្ណ ព័ត៌មានផ្ទេរប្រាក់ចូល ប្រទេស​
USD ទាញយកឯកសារ ទូទាំងពិភពលោក
SGD ទាញយកឯកសារ សិង្ហបុរី
VND ទាញយកឯកសារ វៀតណាម
THB ទាញយកឯកសារ ថៃ
CNY ទាញយកឯកសារ ចិន
ធនាគារអន្តរការី / ធនាគារដៃគូ

ចំពោះការផ្ទេរប្រាក់ទៅ-មក ក្រៅស្រុក ត្រូវបានធ្វើឡើងតាមរយៈធនាគារដៃគូ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ចេញ និងចូល នៅក្នុងធនាគារ៖

ល.រ ឈ្មោះធនាគារ លេខកូដស្វីស (Swift) រូបិយប័ណ្ណ កំណត់ចំណាំ
CIMB Bank CIBBSGSG ដុល្លារ/ដុល្លារសិង្ហបុរី ធនាគារអន្តការី
Kookmin Bank CZNBKHPP ដុល្លារ ធនាគារអន្តការី
Vietcombank Vietnam BFTVVNVX ដុល្លារ/វៀតណាមដុង ធនាគារអន្តការី
KasikornBank Thai KASITHBK ដុល្លារ/ ថៃបាត ធនាគារអន្តការី
RHB Malaysia RHBBMYKL ម៉ាទ្បេស៊ីរ៉េងហ្គីត ធនាគារដៃគូ
  • កម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចេញ ចូលក្រៅស្រុក
ប្រភេទ រូបិយប័ណ្ណ ទឹកប្រាក់ផ្ទេរ កម្រៃសេវា
ការផ្ទេរប្រាក់ចូល USD, THB, VND, CNY, SGD មិនកំណត់ មិនគិតថ្លៃកម្រៃសេវា
ការផ្ទេរប្រាក់ចេញ USD, THB, VND, CNY, SGD, MYR ≤២០.០០០,០០ដុល្លារ
  • មិនគិតថ្លៃកម្រៃសេវា
  • កម្រៃខ្សែកាប១៥,០០ ដុល្លារ​
>២០.០០០,០០ដុល្លារ
  • កម្រៃសេវា០.១២% អប្បបរិមា ១៥,០០ ដុល្លារ
  • កម្រៃខ្សែកាប ១៥,០០ ដុល្លារ
  • ព័ត៌មានលំអិតអំពីសេវា កែប្រែ បញ្ឈប់ប្រតិបត្តិការ​  និង កម្រៃរ៉ាប់រងមានលម្អិតដូចខាងក្រោម៖
ល.រ ប្រភេទរូបិយប័ណ្ណ ការកែប្រែ/ បញ្ឈប់ប្រតិបត្តិការ កម្រៃរ៉ាប់រង​ (១)
USD, VND, CNY, SGD, MYR USD ២៥ USD ៣០
THB THB ១.០០០ THB ១.០០០
  • កម្រៃសេវាក្នុងតារាងខាងលើ នឹងត្រូវយកតាមកម្រៃអត្រារូបិយប័ណ្ណដែលមានតម្លៃខ្ពស់ជាងគេ នៅពេលដែលមានការប្រែប្រួល អត្រាប្តូរប្រាក់
  • កម្រៃរ៉ាប់រង “OUR” ទឹកប្រាក់នឹងទទួលពេញទៅក្នុងគណនីធនាគារទទួលផល។ ដូច្នេះកម្រៃសេវាបន្ថែម​នឹង​ត្រូវ​​បាន​អនុវត្ត។

*ចំណាំ៖ សេវាខាងលើអាចនឹងត្រូវផ្លាស់ប្តូរ ផ្អែកលើគោលការណ៍របស់ធនាគារ

  • តើត្រូវការពេលប៉ុន្មានដើម្បីទទួលបានប្រាក់ដែលផ្ទេរចេញ ឬ​ ចូល?
    • ជាធម្មតាចំណាយពេល​ ២ ឬ ៣ថ្ងៃ នៃថ្ងៃធ្វើការ
  • តើទំហំទឹកប្រាក់ធំបំផុតប៉ុន្មានដែលអាចផ្ទេរប្រាក់ចូល?
    • មិនកំណត

តើធ្វើដូចម្តេចដើម្បីផ្ទេរប្រាក់?

  1. បញ្ជរបេទ្បាៈ
    • សូមអញ្ជើញទៅកាន់សាខាធនាគារ អេស ប៊ី​ អាយ លី​ ហួរ ម.ក ដែលនៅជិតអ្នកបំផុត និងបំពេញទម្រង់បែបបទ ការផ្ទេរប្រាក់ក្រៅស្រុក.
  2. កម្មវិធីធនាគារចល័ត
    • ចូលកម្មវិធីតាមរយៈទូរសព្ទដៃរុបស់អ្នក
    • ចុចយកពាក្យ “Transfer”
    • ជ្រើសយក “Swift Wire Transfer”
    • ជ្រើសរើសធនាគារដែលលោកអ្នកចង់ផ្ញើរលុយចេញទៅ
    • បញ្ចូលព័ត៌មានលម្អិតផ្សេងៗដូចជា ឈ្មោះអ្នកទទួល លេខគណនីរបស់អ្នកទទួល ចំនួនទឹកប្រាក់ដែលធ្វើការផ្ទេរ និងគោលបំណងនៃការផ្ទេរប្រាក់
    • ជ្រើសយក ការព្រមព្រៀងតាមលក្ខខណ្ឌ និងគោលការណ៍ដែលបានចែងខាងលើ
    • ចុច ‘បន្ត’ រួចចុច ‘បញ្ជាក់​ ’

ការណែនាំលម្អិតអំពីរបៀបនៃការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈកម្មវិធីទូរសព្ទដៃ (ទាញយកនៅទីនេះ)

  • ការកំណត់ទៅលើចំនួនទឺកប្រាក់ដែលអាចធ្វើការផ្ទេរបាន
  • នៅបញ្ជរបេទ្បា: លោកអ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងចំនួនឥតដែនកំណត់
  • តាមកម្មវិធីទូរសព្ទដៃ: លោកអ្នកអាចផ្ទេរប្រាក់បានក្នុងចំនួនតិចជាង ឬស្មើ $10,000.00 ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់