ព័ត៌មាន

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ

សេចក្តីជូនដំណឹង ស្តីពី ការលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ អតិថិជនជាទីគោរព! ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណខ្មែររៀល យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងធ្វើការបើកគណនីប្រាក់រៀលថ្មីដោយស្វ័យប្រវត្តិជូនអតិថិជនដែលមិនទាន់មានគណនីប្រាក់រៀល នៅ ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២៥។ កម្រៃសេវាផ្សេងៗនឹងត្រូវបានលើកលែងសម្រាប់គណនីប្រាក់រៀលថ្មីដែលត្រូវបានបង្កើតដោយស្វ័យប្រវត្តិនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨ ឬ ០៩៣ ៦៧១ ១១១។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ  អេស ប៊ី អាយ លី ហួរ” ឆ្នាំ២០២៥

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” ឆ្នាំ២០២៥

ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធី “សង្ក្រាន្ត ធនាគារ អេស ប៊ី អាយ លី ហួរ” នៅថ្ងៃសោរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ដោយគ្រប់សាខាទាំងអស់បានរៀបចំជាចង្ហាន់ ទេយ្យទាន និងបច្ច័យកសាងសម្រាប់ប្រគេនដល់ព្រះសង្ឃ ដែលគង់នៅតាមវត្តអារាម ជាមួយកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរជាច្រើន។ ឆ្លៀតនៅក្នុងឱកាសនេះផងដែរ ធនាគារ អេស ប៊ី អាយ លី ហួរ សូមគោរពជូនពរ អតិថិជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធិពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
អានបន្ត
ធនាគារ​ អេស ប៊ី អាយ លី ហួរ សម្រេចបានកំណើនដ៏គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រតិបត្តិការ៥ឆ្នាំរបស់ខ្លួន

ធនាគារ​ អេស ប៊ី អាយ លី ហួរ សម្រេចបានកំណើនដ៏គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប្រតិបត្តិការ៥ឆ្នាំរបស់ខ្លួន

រាជធានីភ្នំពេញ - ថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២៥ - ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រកាសនៅថ្ងៃនេះ នូវសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជន និងសាធារណជននៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារបានចាប់ផ្តើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម ២៤៣.៨ លានដុល្លារអាមេរិក ឥណទាន ១៩៦.៩ លានដុល្លារអាមេរិក និងប្រាក់បញ្ញើ ១១៨.៧ លានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក៏ទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ហើយបានពង្រីកសាខា ៤៥ ទូទាំងប្រទេស និងបុគ្គលិកបម្រើការ ១.១៥៧ នាក់ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង៣៣ពាន់នាក់។ លើសពីនេះ ធនាគារបានកែលម្អសាខា និងដាក់ដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្ត (ATM/CRM) នៅទូទាំងប្រទេស ព្រមទាំងដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងសេវាភតិសន្យាផងដែរ។ ក្នុងឆ្នាំ ២០២១ ធនាគារបានជំរុញឌីជីថលតូបនីយកម្ម ដោយដាក់ឱ្យដំណើរការធនាគារចល័ត និងបន្ថែមការទូទាត់ QR លើធនាគារចល័ត។ ឆ្នាំ ២០២២ [...]
អានបន្ត
ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​

ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​ នៅការិយាល័យកណ្តាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សា ស្វែងយល់បន្ថែមនៃការអនុវត្តរបស់ធនាគារ លើការងារបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីជំរុញការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ គួររំលឹកផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ ៣%ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំជាប្រាក់រៀល នៅ តាមការិយាល័យសាខាធនាគារទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។
អានបន្ត
ទូទាត់តាមអនឡាញប្រកបដោយសុវត្ថិភាពជាមួយនឹង VCAS step-up challenge

ទូទាត់តាមអនឡាញប្រកបដោយសុវត្ថិភាពជាមួយនឹង VCAS step-up challenge

ធនាគារ អេស ប៊ី អាយ លី ហួរ សូមជូនដំណឹងទៅដល់អតិថិជនជាទីគោរពឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ បានផ្តោតសំខាន់ទៅលើសុវត្ថិភាព និងបង្កើនភាពងាយស្រួលក្នុងការទូទាត់ចំណាយតាមអនឡាញរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានលេខកូដផ្ទៀងផ្ទាត់សុវត្ថិភាព (OTP) ដើម្បីបំពេញ និងផ្ទៀងផ្ទាត់មុនពេលធ្វើការទូទាត់ចំណាយតាមអនឡាញ ដែលនឹងផ្ញើសារទៅកាន់លេខទូរសព្ទដៃរបស់លោកអ្នក។ សូមអគុណ! សម្រាប់ចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់ ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈបណ្តាញសង្គម ហ្វេសប៊ុក តេឡេក្រាម និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨/០៩៣ ៦៧១ ១១១ បម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។
អានបន្ត
សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”! សិក្ខាសាលាដ៏សំខាន់នេះបានផ្តោតលើ លទ្ធផលសម្រេចបានសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់ឆមាសទី២ ឆ្នាំ២០២៤នាពេលខាងមុខនេះ។ លើសពីនេះទៀត បុគ្គលិកទាំងអស់បានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ដោយធានាបាននូវការខិតខំប្រឹងប្រែង រួមគ្នាឆ្ពោះទៅរកភាពជោគជ័យដែលលើសពីការរំពឹងទុក។ សិក្ខាសាលានេះមិនមែនផ្តោតតែទៅលើសកម្មភាពអាជីវកម្មតែមួយមុខនោះទេ គឺក្នុងគោលបំណងពង្រឹងការងារជាក្រុម តាមរយៈបុគ្គលិកទាំងអស់ ចូលរួមក្នុងសកម្មភាពកីឡាដោយដើរ និងរត់ជាក្រុម និងបង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
អានបន្ត