ព័ត៌មាន

ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​

ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និង ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី បរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល​ នៅការិយាល័យកណ្តាលរបស់ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក.។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង គណៈគ្រប់គ្រងជាន់ខ្ពស់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សា ស្វែងយល់បន្ថែមនៃការអនុវត្តរបស់ធនាគារ លើការងារបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីជំរុញការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ គួររំលឹកផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ ៣%ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំជាប្រាក់រៀល នៅ តាមការិយាល័យសាខាធនាគារទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។
អានបន្ត
ទូទាត់តាមអនឡាញប្រកបដោយសុវត្ថិភាពជាមួយនឹង VCAS step-up challenge

ទូទាត់តាមអនឡាញប្រកបដោយសុវត្ថិភាពជាមួយនឹង VCAS step-up challenge

ធនាគារ អេស ប៊ី អាយ លី ហួរ សូមជូនដំណឹងទៅដល់អតិថិជនជាទីគោរពឱ្យបានជ្រាបថា ធនាគារ អេស ប៊ី អាយ លី ហួរ បានផ្តោតសំខាន់ទៅលើសុវត្ថិភាព និងបង្កើនភាពងាយស្រួលក្នុងការទូទាត់ចំណាយតាមអនឡាញរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានលេខកូដផ្ទៀងផ្ទាត់សុវត្ថិភាព (OTP) ដើម្បីបំពេញ និងផ្ទៀងផ្ទាត់មុនពេលធ្វើការទូទាត់ចំណាយតាមអនឡាញ ដែលនឹងផ្ញើសារទៅកាន់លេខទូរសព្ទដៃរបស់លោកអ្នក។ សូមអគុណ! សម្រាប់ចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកកាន់ ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈបណ្តាញសង្គម ហ្វេសប៊ុក តេឡេក្រាម និងទូរសព្ទលេខ ០២៣ ៩៨០ ៨៨៨/០៩៣ ៦៧១ ១១១ បម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។
អានបន្ត
សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”

សិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាលឆ្នាំ២០២៤ របស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្រោមប្រធានបទ “ឆ្ពោះទៅមុខលើសពីការរំពឹងទុក”! សិក្ខាសាលាដ៏សំខាន់នេះបានផ្តោតលើ លទ្ធផលសម្រេចបានសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ និងយុទ្ធសាស្ត្រអាជីវកម្មសម្រាប់ឆមាសទី២ ឆ្នាំ២០២៤នាពេលខាងមុខនេះ។ លើសពីនេះទៀត បុគ្គលិកទាំងអស់បានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ ដោយធានាបាននូវការខិតខំប្រឹងប្រែង រួមគ្នាឆ្ពោះទៅរកភាពជោគជ័យដែលលើសពីការរំពឹងទុក។ សិក្ខាសាលានេះមិនមែនផ្តោតតែទៅលើសកម្មភាពអាជីវកម្មតែមួយមុខនោះទេ គឺក្នុងគោលបំណងពង្រឹងការងារជាក្រុម តាមរយៈបុគ្គលិកទាំងអស់ ចូលរួមក្នុងសកម្មភាពកីឡាដោយដើរ និងរត់ជាក្រុម និងបង្កើនភាពជិតស្និតរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
អានបន្ត
សកម្មភាពដើរម៉ារ៉ាតុនរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ អេស ប៊ី អាយ លី ហួរ

សកម្មភាពដើរម៉ារ៉ាតុនរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ អេស ប៊ី អាយ លី ហួរ

សកម្មភាពដើរម៉ារ៉ាតុនរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ នៃធនាគារ អេស ប៊ី អាយ លី ហួរ ដែលធ្វើឡើង ដើម្បីការពង្រឹងទំនាក់ទំនង បង្កើតការសន្ទនា ប្រកបដោយ អត្ថន័យ បង្កើតផែនការសកម្មភាព និងជំរុញកិច្ចសហការ ជាក្រុមមុននឹង ចាប់ផ្តើមសិក្ខាសាលាថ្នាក់គ្រប់គ្រងពាក់កណ្តាល ឆ្នាំ២០២៤។
អានបន្ត
ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ

ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណ​វី​សា​ពហុ​រូបិយប័ណ្ណ​ដំបូង​គេ និងមានតែមានមួយគត់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ នេះ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក Shuzo Shikata ជាប្រធានក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក អ្នកឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាល ឧកញ៉ា លី សុភាព ជាសមាជិក ក្រុមប្រឹក្សាភិបាល និងតំណាងភាគទុនិក លោក ជា ផល្លារិន អគ្គនាយក នៃធនាគារ និងលោក Jody Aldridge ជាប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន ប្រចាំនៅ Visa Cross Border Solutions។ ជាមួយនឹងបណ្ណវីសាពហុរូបិយប័ណ្ណថ្មី របស់ធនាគារ អេស ប៊ី អាយ លី ហួរ និងមានតែមួយគត់​នៅកម្ពុជា លោកអ្នកអាច ធ្វើដំណើរ [...]
អានបន្ត
សារលិខិតជូនពរ អ្នកឧកញ៉ា លី សុភ័ក្ត

សារលិខិតជូនពរ អ្នកឧកញ៉ា លី សុភ័ក្ត

សូមគោរពអបអរសាទរ ចំពោះ ឧកញ៉ា លី សុភ័ក្ត ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ក្នុងឱកាសត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ផ្ដល់គោរមងារ "អ្នកឧកញ៉ា" ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យដល់អ្នកឧកញ៉ា និង ក្រុមគ្រួសារ ជួបតែសុភមង្គល និងវិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអបអរសាទរ និងគោរពជូនពរពី ធនាគារ អេស ប៊ី អាយ លី ហួរ។
អានបន្ត