មុខងារថ្មីៗ
បើកគណនីដោយខ្លួនឯង
បើកគណនីដំបូងរបស់លោកអ្នកតាមរយៈកម្មវីធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ចំណាយត្រឹមតែពេលពីរ ឬ បីនាទី ដោយពុំចាំបាច់បំពេញឯកសារ ឫទៅកាន់សាខាធនាគារ។
- បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរសព្ទដៃរបស់លោកអ្នក បន្ទាប់មកជ្រើសរើសភាសា
- ចុចលើបូតុង “ចុះឈ្មោះ”
- អានលក្ខខណ្ឌ រួចចុច “យល់ព្រម”
- បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី

បើកគណនីសន្សំ
រក្សាទុកប្រាក់សន្សំរបស់លោកអ្នកឱ្យមានសុវត្ថិភាពរូមជាមួយនឹងអត្រាការប្រាក់ដ៏អស្ចារ្យជាមួយធនាគារអេស ប៊ី អាយ លី ហួរ។ ឥឡូវនេះលោកអ្នកអាចបើកគណនីសន្សំជាបីរូបិយប័ណ្ណ (រៀល ដុល្លារ បាត) តាមរយៈធនាគារចល័ត អេស ប៊ី អាយ លី ហួរ។ ចូលទៅកាន់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយចុចលើ “បើកគណនីថ្មី” បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី។

បើកប្រាក់បញ្ញើផ្លើស
បើកគណនីប្រាក់បញ្ញើមួយតែទទួលបានគុណប្រយោជន៍ដល់ទៅពីរគឺ ការប្រាក់ និងធានារ៉ាប់រងគ្រោះថ្នាក់ចរាចរ។ បើកប្រាក់បញ្ញើផ្លើសឥឡូវនេះតាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដោយគ្រាន់តែចូលទៅកាន់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយចុចលើ “បើកប្រាក់បញ្ញើផ្លើស” បន្ទាប់មកធ្វើតាមការណែនាំរបស់កម្មវិធី។

ផ្ទេរប្រាក់
ផ្ទេរប្រាក់ទៅកាន់មិត្តភ័ក្តិ និងដៃគូអាជីវកម្មរបស់អ្នកបានយ៉ាងងាយស្រួល និងឆាប់រហ័ស តាមរយៈកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ដោយមិនចាំបាច់ទៅសាខាធនាគារ។ ហើយលោកអ្នកក៏អាចពិនិត្យមើលប្រវត្តិប្រតិបត្តិការ មើលរបាយការណ៍ធនាគារ និងធ្វើការផ្ទេរប្រាក់ដូចខាងក្រោម
- គណនី អេស ប៊ី អាយ លី ហួរ
-
- ផ្ទេរប្រាក់ទៅ គណនីផ្ទាល់ខ្លួន
- ផ្ទេរប្រាក់ទៅ គណនី
- ផ្ទេរប្រាក់ទៅ លេខទូរសព្ទដៃ (លេខដែលបានភ្ជាប់ជាមួយគណនី)
- ធនាគារក្នុងស្រុក និង បាគង
- ផ្ទេរប្រាក់ទៅ គណនីបាគង
- ផ្ទេរប្រាក់ទៅ គណនីធនាគារក្នុងស្រុក
- NCS- ផ្ទេរទៅគណនីធនាគារក្នុងស្រុក (ចុចទីនេះ)
- ផ្ទេរប្រាក់ក្រៅប្រទេស
- SWIFT- សេវាផ្ទេរប្រាក់ឆ្លងប្រទេស (ចុចទីនេះ)
- ភ្នាក់ងារ លី ហួរ លេខកូដ ៩ខ្ទង់
- មិនមានគណនីធនាគារក៏អាចធ្វើការផ្ទេរប្រាក់បានដែរ ផ្ទេរប្រាក់ទៅកាន់លេខទូរសព្ទមិត្តភ័ក្តិរបស់អ្នកជាមួយ ភ្នាក់ងារ លី ហួរ លេខកូដ ៩ខ្ទង់។ លោកអ្នកគ្រាន់តែចែករំលែកលេខកូដសម្ងាត់ ៩ខ្ទង់នោះទៅមិត្តរបស់អ្នក បន្ទាប់ពីប្រតិបត្តិការជោគជ័យ ។

ស្កេន QR (KHQR)
រីករាយក្នុងការទូទាត់ និងទទួលការទូទាត់យ៉ាងងាយស្រួលដោយមិនប្រើសាច់ប្រាក់ដោយគ្រាន់តែស្កេន QR នឹងពុំចាំបាច់បំពេញលេខគណនី។
- ធ្វើការទូទាត់
- បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ
- ចុចលើប៊ូតុង “QR”
- ជ្រើសរើស “ស្កេន QR”
- បញ្ចូលចំនួនទឹកប្រាក់ និង បញ្ជាក់ប្រតិបត្តិការជាមួយលេខកូដសម្ងាត់
- ទទួលការទូទាត់
- បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ
- ចុចលើប៊ូតុង “QR”
- ជ្រើសរើស “បង្កើត QR”
- ចុចរក្សាទុក និង ចែករំលែកទៅអ្នកផ្ញើ

បណ្ណ
រីករាយក្នុងការតាមដានប្រតិបត្តិការបណ្ណ ការកំណត់ និងសេវាកម្មផ្សេងៗទៀតដូចជា
- ត្រួតពិនិត្យប្រភេទបណ្ណ
- បង្កកបណ្ណ ឫ ដំណើរការបណ្ណ
- កំណត់លេខកូដសម្ងាត់បណ្ណ
- ត្រួតពិនិត្យប្រតិបត្តិការ
- ទាញយកប្រវត្តិប្រតិបត្តិការ
- ភ្ជាប់ប័ណ្ណជាមួយគណនី (ចុចទីនេះ)
- បង់វិក្កយប័ត្របណ្ណឥណទាន (ចុចទីនេះ)
- របាយការណ៍វិក្កយបត្រ និងធានារ៉ាប់រង (ចុចទីនេះ)
- បណ្ណឥណពន្ធវីសាពហុរូបិយប័ណ្ណ (ចុចទីនេះ)
- ដាក់ស្នើបណ្ណពហុរូបិយប័ណ្ណ
- បង្កកបណ្ណ ឫ ដំណើរការបណ្ណ
- កំណត់លេខកូដសម្ងាត់បណ្ណ
- ប្ដូរប្រាក់
- អត្រាប្ដូរប្រាក់ ៦ រូបិយប័ណ្ណផ្សេងទៀត (ដុល្លារអូស្ដ្រាលី, ដុល្លារសិង្ហបូរី, យេនជប៉ុន, អ៊ឺរ៉ូ, បាតថៃ, ផោនអង់គ្លេស)


មុខងារផ្សេងៗទៀត

របៀបទាយយកធនាគារចល័ត អេស ប៊ី អាយ លីហួរ
ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរពី App Store Play Store App Gallery។

ទំនាក់ទំនង:
អ៊ីម៉េល: [email protected]
Telegram: https://t.me/sbilyhour
Facebook: https://m.me/sbilhbank.com.kh
ទូរសព្ទ: +855 23 980 888 / +855 93 671 111