ឥណទាន Nano

ឥណទានNano ផ្តល់ជូនអតិថិជន ដូចជា៖
  • ផ្តល់កម្ចីជូនអតិថិជនដែលកំពុងប្រើសេវាកម្មជាមួយ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
  •  ផ្តល់កម្ចីជូនបុគ្គលិកទាំងស្ថាប័នរដ្ឋ និងសហគ្រាស ឬក្រុមហ៊ុនឯកជន
លក្ខខណ្ឌឥណទាន
  • គ្មានទ្រព្យដាក់ធានា
  • ជាកម្ចីអាចដកប្រាក់ ដាក់ប្រាក់បានច្រើនដង និងមានភាពងាយស្រួល
  • មានធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរហូតដល់ ១ម៉ឺនដុល្លារ
លក្ខខណ្ឌតម្រូវ
  • អតិថិជនមានអាយុចាប់ពី ១៨រហូតដល់ ៦៥ឆ្នាំ
  • ត្រូវមានឯកសារអត្តសញ្ញាណដូចជា អត្តសញ្ញាប័ណ្ណ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់កំណើតកូន ឬសំបុត្រអាពាហ៍ពិពាហ៍ ឬលិខិតបញ្ជាក់ទីលំនៅ។
  • អាចឈរឈ្មោះខ្ចីតែម្នាក់ឯងបាន
រយៈពេលខ្ចី និងរបៀបសងប្រាក់
  • រូបិយប័ណ្ណរៀល
  • ទំហំឥណទានរហូតដល់ ៦ លានរៀល
  • អត្រាការប្រាក់ប្រកួតប្រជែង
  • រយៈពេលរហូតដល់ ៣ ឆ្នាំ
  • របៀបទូទាត់សងងាយស្រួល
  • មិនតម្រូវអោយមានទ្រព្យបញ្ចាំ
  • ការធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់បុគ្គលរហូតដល់ ១០,០០០ ដុល្លារ។
អត្ថប្រយោជន៍
  • ជាទុនបម្រុង ដើម្បីបំពេញបន្ថែមតម្រូវការខ្វះខាតសាច់ប្រាក់បន្ទាន់ ប្រើប្រាស់ដូចជា ទិញសម្ភារៈ ឧបករណ៍ប្រើប្រាស់ បង់ថ្លៃសិក្សារបស់កូន ព្យាបាលជំងឺ សង្រ្គោះបន្ទាន់ និងតម្រូវការចាំបាច់ផ្សេងទៀត។
ចំណាំ៖

សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អតិថិជន។

ព័ត៌មានលម្អិត

សូមមេត្តាមកកាន់សាខារបស់ ធនាគារ អេស ប៊ី អាយ លី ហួរ ឬទូរស័ព្ទលេខទំនាក់ទំនង ០២៣ ៩៨០ ៨៨៨ ។