បាគង

សេចក្តីណែនាំ

បាគង គឺជាការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងធនាគារចល័តជំនាន់ថ្មីដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា។

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាសមាជិកនៃប្រព័ន្ធបាគង ហើយក្រោមសមាជិកភាពនេះ អតិថិជនរបស់ធនាគារ  អេស ប៊ី អាយ លី ហួរ ក៏អាចធ្វើការបន្ថែមគណនីធនាគាររបស់ខ្លួន ជាមួយកម្មវិធីចល័តបាគង និងផ្ទេរប្រាក់ចូលគណនីបាគងបានដោយមិនចាំបាច់ប្រើប្រាស់ កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ហើយអតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ (ផ្ញើ និងទទួល) រវាង ធនាគារចល័ត អេស ប៊ី អាយ លី ហួរ ទៅកាន់ធនាគារដទៃដែលជាសមាជិកបាគង បានយ៉ាងរលូនដោយការប្រើប្រាស់ KHQR ដើម្បីធ្វើការប្រតិបត្តិការចេញចូល ដោយមិនគិតថ្លៃសេវា។

របៀបបង្កើតគណនីបាគង (ចុចទីនេះ)
  • ជំហានទី១៖ បើកកម្មវិធីចល័តបាគង លើទូរស័ព្ទដៃរបស់លោកអ្នក
  • ជំហានទី២៖ ជ្រើសរើស “ភាសា”
  • ជំហានទី៣៖ ចុចលើបូតុង “បង្កើតគណនី”
  • ជំហានទី៤៖ ជ្រើសរើស “ធនាគារ អេស ប៊ី អាយ លី ហួរ”
  • ជំហានទី៥៖ បញ្ចូល “លេខទូរស័ព្ទ” និងចុច “បន្ទាប់”
  • ជំហានទី៦៖ បញ្ចូលលេខកូដផ្ទៀងផ្ទាត់
  • ជំហានទី៧៖ បញ្ចូល “ឈ្មោះ និងព៌ត័មានផ្ទាល់ខ្លួន”
  • ជំហានទី៨៖ បង្កើត “លេខកូដសម្ងាត់”
  • ជំហានទី៩៖ ចុច “រក្សាទុក QR សង្ក្រោះគណនីបាគង”​
  • ជំហានទី១០៖ ការបង្កើតគណនីបាគងបានជោគជ័យ
តារាងកំណត់ចំនួនទឹកប្រាក់របស់បាគង
ល.រ  ប្រភេទអតិថិជន  ទំហំទឹកប្រាក់ (រៀល)  ទំហំទឹកប្រាក់ (ដុល្លារ) 
  អតិថិជនថ្នាក់ដំបូង  ,០០០,០០០  ៥០០ 
  អតិថិជនថ្នាក់មធ្យម  ១២,០០០,០០០  ,០០០ 
  អតិថិជនថ្នាក់ពេញលេញ  ៤០,០០០,០០០  ១០,០០០ 
របៀបផ្ញេរប្រាក់ពីគណនីធនាគារចល័ត អេស ប៊ី អាយ លី ហួរ ទៅធនាគារក្នុងស្រុក

ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
ជំហានទី៣៖ ចុចលើបូតុង “ផ្ទេរប្រាក់”
ជំហានទី៤៖ ជ្រើសរើស “បាគង-គណនីធនាគារ”
ជំហានទី៥៖ ជ្រើសរើសធនាគារ
ជំហានទី៦៖ បញ្ចូលលេខគណនី
ជំហានទី៧៖ បញ្ចូលចំនួនទឹកប្រាក់ និង បញ្ជាក់ប្រតិបត្តិការដោយប្រើកូដសម្ងាត់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ របស់អ្នក។
ជំហានទី៨៖ ប្រតិបត្តិការជោគជ័យ

តារាងតម្លៃ
ល.រ  ប្រភេទប្រតិបត្តិការ  ទំហំទឹកប្រាក់  ចំនួនកំណត់ប្រចាំថ្ងៃ  តម្លៃ 
  ផ្ទេរប្រាក់ទៅគណនីបាគង  ១០,០០០ដុល្លារ និង ៤០,០០០,០០០ រៀល  ១០,០០០ដុល្លារ និង ៤០,០០០,០០០ រៀល  ឥតគិតថ្លៃ 
  ផ្ទេរប្រាក់ទៅបាគងគណនីធនាគារ  ៥០,០០០ដុល្លារ និង ២០០,០០០,០០០ រៀល  ៥០,០០០ដុល្លារ និង ២០០,០០០,០០០ រៀល  ឥតគិតថ្លៃ 
  • ឥតគិតថ្លៃសម្រាប់ប្រតិបត្តិការផ្ទេរចូល
  • ឥតគិតថ្លៃរាល់ប្រតិបត្តិការផ្ទេរចេញ 
របៀបទូទាត់តាម QR កូដ  

ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លីហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
ជំហានទី៣៖ ចុចលើបូតុង “QR”
ជំហានទី៤៖ ជ្រើសរើស “ស្កេន QR”
ជំហានទី៥៖ បញ្ចូល “ចំនួនទឹកប្រាក់” បញ្ជាក់ប្រតិបត្តិការដោយប្រើកូដសម្ងាត់កម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ របស់អ្នក។
ជំហានទី៦៖ ប្រតិបត្តិការជោគជ័យ

របៀបទទួលការទូទាត់តាម QR កូដ

ជំហានទី១៖ បើកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ លើទូរស័ព្ទដៃរបស់លោកអ្នក
ជំហានទី២៖ ចូល ដោយប្រើលេខកូដសម្ងាត់ ឫ ស្កេនដៃនិងមុខ
ជំហានទី៣៖ ចុចលើបូតុង “QR”
ជំហានទី៤៖ ជ្រើសរើស “បង្កើត QR”
ជំហានទី៥៖ រក្សាទុក និង ផ្ញើទៅកាន់អ្នកផ្ទេរ

របៀបដាក់ប្រាក់ និងដកប្រាក់ ពីគណនីបាគង

អតិថិជនបាគងទាំងអស់ អាចមក ដកប្រាក់ និងដាក់ប្រាក់ ពីគណនីបាគងដោយប្រើប្រាស់ KHQR
នៅសាខាទាំង ០៥ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ដូចបានរៀបរាប់ខាងក្រោម៖

សាខា  អាសយដ្ឋាន 
ចំការមន  អគារលេខ១១៨ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន 
ជ្រោយចង្វារ  ផ្ទះលេខ F ០៦ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ 
៧ មករា  អគារលេខ២១៩ ផ្លូវ១២៨ កែង១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា 
ទួលគោក  អគារ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក 
ច្បារអំពៅ ២  ផ្ទះលេខ២៥ ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ 

ចំណាំ

ល.រ  ប្រភេទ  ទំហំទឹកប្រាក់  ចំនួនកំណត់ប្រចាំថ្ងៃ  តម្លៃ 
  ដាក់ប្រាក់  ,៥០០ដុល្លារ និង ១០,០០០,០០០ រៀល  ,៥០០ដុល្លារ និង ១០,០០០,០០០ រៀល  ឥតគិតថ្លៃ 
  ដកប្រាក់  ,៥០០ដុល្លារ និង ១០,០០០,០០០ រៀល  ,៥០០ដុល្លារ និង ១០,០០០,០០០ រៀល  ឥតគិតថ្លៃ 
របៀបទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ លី ហួរ 

ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីធនាគារចល័ត អេស ប៊ី អាយ

លក្ខខណ្ឌទូទៅ

សូមចុច ទីនេះ ដើម្បីអានលក្ខខណ្ឌទូទៅរបស់បាគង (Ctrl+Click to open)
ទំនាក់ទំនង:
អ៊ីម៉េល: [email protected]
Telegram: https://t.me/sbilyhour
Facebook: https://m.me/sbilhbank.com.kh
ទូរស័ព្ទ: +(855) 23 980 888